លោក Blinken៖ អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​រៀបចំការ​បោះឆ្នោត​បែប​​ពហុបក្ស​«ពិតប្រាកដ»​នៅ​ឆ្នាំ​ក្រោយ

0 views
Skip to first unread message

samlot chit

unread,
Aug 6, 2022, 1:28:21 AM8/6/22
to samrain...@googlegroups.com

លោក Blinken៖ អាមេរិកជំរុញឲ្យកម្ពុជារៀបចំការបោះឆ្នោតបែបពហុបក្ស«ពិតប្រាកដ»នៅឆ្នាំក្រោយ


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken និងលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបពិភាក្សាគ្នាមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken និងលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបពិភាក្សាគ្នាមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

ទីក្រុង CHICAGO រដ្ឋ ILLINOIS — 

នៅក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជារៀបចំឲ្យមានការបោះឆ្នោតបែបសេរីពហុបក្សពិតប្រាកដ ដែល «តំណាងនិងរួមបញ្ចូលពលរដ្ឋគ្រប់រូប»។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សហរដ្ឋអាមេរិកគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ដោយលោកថា កម្ពុជាធ្លាប់សម្រេចបានប្រជាធិបតេយ្យបែបនេះពីមុនរួចមកហើយ។

លោក Blinken ដែលជាប្រមុខការទូតជាន់ខ្ពស់អាមេរិកបង្អស់ដែលបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា បានលើកឡើងអំពីខ្លឹមសារខ្លះៗនៃជំនួបរបស់លោកជាមួយនឹងលោក ហ៊ុន សែន នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយក្រុមអ្នកសារព័ត៌មានវីអូអេប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី ៥ ខែសីហានេះ។

លោក Blinken បានថ្លែងថា៖ «យើងក៏បានពិភាក្សាគ្នាអំពីសារៈសំខាន់នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយជាពិសេស ក្នុងការធានាថា ការបោះឆ្នោតដែលនឹងកើតឡើងនៅឆ្នាំក្រោយនេះ នឹងធ្វើឡើងដោយការចូលរួមពីតំណាងគ្រប់ភាគីនិងផ្តល់ឳកាសស្មើភាពគ្នាយ៉ាងពិតប្រាកដ»។

លោក Antony Blinken ក៏បានសង្កត់ធ្ងន់ជំហររបស់រដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធនឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថា៖ «ហើយសហរដ្ឋអាមេរិក មិនគាំទ្របុគ្គល ឬគណបក្សណាមួយនោះទេ។ យើងគាំទ្រដំណើរការមួយ នោះគឺដំណើរការប្រជាធិបតេយ្យ ដែលអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូបនៅកម្ពុជា យល់ថាពួកគេត្រូវបានតំណាងនៅក្នុងការបោះឆ្នោត និងនៅក្នុងជួររដ្ឋាភិបាល»។

កម្ពុជាទើបតែបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កាលពីដើមខែមិថុនាកន្លងទៅ ដោយលទ្ធផលផ្លូវការបានបង្ហាញថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះការបោះឆ្នោតនេះ ដោយមានសមាជិកបក្សគ្រប់គ្រងតំណែងជាមេឃុំនិងចៅសង្កាត់ស្ទើរតែគ្រប់ខេត្តក្រុង។

ចាប់តាំងពីឆ្នាំ ២០១៧ មក ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសសិទ្ធិក្នុងការធ្វើនយោបាយបែបប្រឆាំង និងសិទ្ធិសេរីភាពមូលដ្ឋានក្នុងការបញ្ចេញមតិ ត្រូវបានធ្លាក់ចុះខ្លាំង ដោយមានការប្តឹងផ្តល់មេដឹកនាំនានាមកពីគណបក្សប្រឆាំង ដូចជាគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន និងការចាប់ខ្លួន និងកាត់ទោសសកម្មជននយោបាយ សិទ្ធិមនុស្ស និងបរិស្ថាន ឲ្យជាប់ពន្ធនាគារពីបទក្បត់ជាតិនិងបទញុះញង់ជាដើម។

កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៧ នៅឆ្នាំ ២០២៣៕

Reply all
Reply to author
Forward
0 new messages