ក្នុង​របាយការណ៍​ដំបូង ប្រេសិត​អ.ស.ប.​ថ្មី ស្នើឲ្យ​កម្ពុជា​ឈប់​យក​ច្បាប់​រុកកួន​ក្រុម​អ្នករិះគន់

1 view
Skip to first unread message

samlot chit

unread,
Sep 27, 2021, 12:30:19 PM9/27/21
to samrain...@googlegroups.com

ក្នុងរបាយការណ៍ដំបូង ប្រេសិតអ.ស.ប.ថ្មី ស្នើឲ្យកម្ពុជាឈប់យកច្បាប់រុកកួនក្រុមអ្នករិះគន់

27 កញ្ញា 2021

រូបឯកសារ៖ លោក Vitit Muntarbhorn ថ្លែងទៅកាន់អ្នកសារព័ត៌មានអំឡុងពេលសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក Vitit Muntarbhorn ថ្លែងទៅកាន់អ្នកសារព័ត៌មានអំឡុងពេលសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។

ភ្នំពេញ — 

អ្នករាយការណ៍ពិសេស អ.ស.ប. អាណត្តិថ្មីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្ត្រាចារ្យ Vitit Muntarbhorn ក្នុងរបាយការណ៍ផ្លូវការដំបូងរបស់ខ្លួន បានស្នើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យបញ្ឈប់ការតាមរុកកួនអ្នកជំទាស់ អ្នករិះគន់ សកម្មជន និងសង្គមស៊ីវិល។

ប្រេសិតអ.ស.ប. រូបនេះ បានលើកឡើងដូច្នេះក្នុងរបាយការណ៍កម្រាស់២០ទំព័រដែលលោកត្រៀមធ្វើបទបង្ហាញនៅកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

ក្នុងរបាយការណ៍ដដែល អ្នកជំនាញការច្បាប់និងសិទ្ធិមនុស្សសញ្ជាតិថៃរូបនេះ ក៏បានលើកឡើងផងដែរអំពីការចាត់វិធានការច្បាប់នានា រួមមានការបញ្ជូនអ្នកជំទាស់ សកម្មជន អ្នករិះគន់រដ្ឋាភិបាល ទៅទទួលការជំនុំជម្រះទោសនៅតុលាការ។

«អ្នករាយការណ៍ពិសេសសូមស្នើរដ្ឋាភិបាលឲ្យបញ្ឈប់ការស៊ើបអង្កេត និងការបញ្ជូនសំណុំរឿងយកទៅកាត់ទោស នូវសមាជិកនៃគណបក្សជំទាស់ អ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដោយតោងយល់ក្នុងចិត្តនូវនិយាមសិទ្ធិមនុស្សអន្តរជាតិ ការធានាអំពីនីតិវិធីត្រឹមត្រូវនៃច្បាប់និងសវនាការប្រកបដោយយុត្តិធម៌ និងបើកទូលាយឡើងនូវលម្ហធ្វើការសន្ទនា ការផ្សះផ្សា និងការជានាគ្នាវិញ»។

ប្រេសិតរូបនេះបានបន្តថា រដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតច្បាប់ថ្មីៗ ដែលអត្ថន័យខ្លឹមសារនៃអត្ថបទច្បាប់ទាំងនោះ អាចនឹងទាស់ជាមួយនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។

បើតាមការរៀបរាប់របស់អ្នកជំនាញការអ.ស.ប. រូបនេះ ច្បាប់ទាំងនោះរួមមាន បញ្ញត្តិអំពីការបរិហារកេរ្តិ៍ ការប្រមាថ ការផ្សព្វផ្សាយព័ត៌មានមិនពិត បទឧបឃាដ និងការញុះញង់ ក្នុងក្រមព្រហ្មទណ្ឌ ច្បាប់ប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩ និងជំងឺកាចសាហាវផ្សេងទៀត ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន វិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាដើម។

សាស្ត្រាចារ្យ Muntarbhorn បានបន្តលើកឡើងយ៉ាងដូច្នេះទៀតថា៖

«អ្នករាយការណ៍ពិសេសសូមអំពាវនាវទៅដល់រដ្ឋាភិបាលសូមបញ្ឈប់ឬចៀសវាងនូវការប្រើប្រាស់ច្បាប់ គោលនយោបាយ និងការអនុវត្តនានា ដែលជាការបំពានហួសច្បាប់និងនិយាមសិទ្ធិមនុស្សអន្តរជាតិ និងបង្កើតឱ្យមានការពិនិត្យពិច័យជាបន្ទាន់លើលិខិតូបករណ៍ច្បាប់ គោលនយោបាយ និងការអនុវត្ត ដែលមានចរិតនិងទោសទណ្ឌធ្ងន់ធ្ងរ ដែលត្រូវកែលម្អឡើងវិញស្របតាមនិយាមសិទ្ធិមនុស្ស (រួមមានការកែទម្រង់ច្បាប់ទាំងនោះឡើងវិញ ការកែសម្រួលខ្លឹមសារ ឬការរំលាយច្បាប់ទាំងនោះចោលតែម្ដង បើសិនជាចាំបាច់)»។

សាស្ត្រាចារ្យ Muntarbhorn ក៏បានស្នើរដ្ឋាភិបាលយកជាសំខាន់ នូវការសន្ទនាជាប់ជាប្រចាំជាមួយសង្គមស៊ីវិល ដើម្បីធានាថាសំឡេងពួកគេត្រូវបានគេដឹងឮនិងគោរព។ លោកក៏បានលើកឡើងផងដែរពីការប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានអំឡុងជំងឺកូវីដ១៩រាតត្បាតនៅកម្ពុជា បញ្ហាសិទ្ធិដីធ្លី សិទ្ធិស្ត្រីនិងកុមារ និងសិទ្ធិសេដ្ឋកិច្ចនិងសង្គម។

កាលពីថ្ងៃពុធសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមជំនួបតាមអនឡាញមួយជាមួយលោកសាស្ត្រាចារ្យ Vitit Muntarbhorn ដែលជាជំនួបដំបូងរវាងអ្នកទាំងពីរ ចាប់តាំងពីប្រេសិតពិសេសថ្មីរូបនេះ ចូលមកកាន់តួនាទីជាអ្នកជំនាញការឯករាជ្យរបស់UNនៅខែឧសភាមក។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ស្ថានតំណាងអចិន្ត្រៃយ៍របស់កម្ពុជានៅទីក្រុងហ្សែណែវ នឹងឡើងបំភ្លឺផងដែរ ដើម្បីពន្យល់អំពីជំហររបស់រដ្ឋាភិបាល ទាក់ទងនឹងការចាត់ចែងវិស័យសិទ្ធិមនុស្ស និងច្បាប់ ជាមួយលោកប្រេសិតពិសេស។

«ប្រទេសណាក៏ដូចជាប្រទេសណា គេមានច្បាប់ព្រហ្មទណ្ឌ គេមានតុលាការ សម្រាប់ផ្ដន្ទាទោស សម្រាប់អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស គេមិនដែលប្រើប្រាស់ប្រព័ន្ធតុលាការ គេមិនដែលប្រើប្រាស់ប្រព័ន្ធច្បាប់ ប្រឆាំងជនដែលគ្មានទោសនោះទេ»។

មន្ត្រីផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជារូបនេះបានបន្តថា៖

«ដូច្នេះកន្លងមកនេះ នៅកម្ពុជាយើងឃើញថា មានសកម្មជនមួយចំនួន ក៏ដូចជា អតីតសមាជិកបក្សប្រឆាំងមួយចំនួនតូច ពួកគាត់បានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយបំពានច្បាប់ ដោយប្រឆាំងច្បាប់ ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដោយផ្ទុយទៅនឹងគោលការណ៍នៃក្រមព្រហ្មទណ្ឌ ដែលបង្កដល់អាណាធិបតេយ្យ ក៏ដូចជាអសន្តិសុខរបស់ប្រទេសជាតិ។ នេះជាវិធានការច្បាប់ដើម្បី រក្សាសន្ដិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាយើង»។

លោក កត្តា អ៊ន បន្ថែមថារដ្ឋាភិបាលនឹងទទួលស្ដាប់អនុសាសន៍ពីដៃគូពាក់ព័ន្ធនានា និងបន្តធ្វើការអភិវឌ្ឍលើបញ្ហាសិទ្ធិមនុស្សនេះ លុះត្រាតែអនុសាសន៍ទាំងនោះមិនលូកលាន់នយោបាយផ្ទៃក្នុង ឬប៉ះពាល់ដល់ផលប្រយោជន៍ និងសន្តិសុខជាតិកម្ពុជា៕

Reply all
Reply to author
Forward
0 new messages