លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប

2 views
Skip to first unread message

samlot chit

unread,
May 12, 2026, 11:54:29 PM (2 days ago) May 12
to samrain...@googlegroups.com

លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប

លោក ជុន ច័ន្ទបុត្រ នាយកប្រតិបត្តិនៃទូរទស្សន៍អាស៊ីសេរី និងអ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD បានជួបពិភាក្សាជាមួយតំណាងសភាអឺរ៉ុប និងមន្ត្រីពាក់ព័ន្ធជាច្រើន ដើម្បីរាយការណ៍ពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន បញ្ហាឧក្រិដ្ឋកម្មអនឡាញ ឬ Cyber Scam និងការរីកធំឡើងនៃប្រព័ន្ធឧក្រិដ្ឋកម្មឌីជីថល ដែលកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងដល់សហគមន៍អន្តរជាតិ។ ក្នុងបេសកកម្មនេះ លោក ជុន ច័ន្ទបុត្រ បានជួបជាមួយសមាជិកសភាសហភាពអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី ១១ និង ១២ ខែឧសភា។ លោក ជុន ច័ន្ទបុត្រ បានឲ្យដឹងថា មន្ត្រី និងសមាជិកសភាអឺរ៉ុបជាច្រើន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង មិនត្រឹមតែអំពីបញ្ហាសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលឃើញថា បញ្ហានៅកម្ពុជា កំពុងវិវត្តទៅជាបញ្ហាសន្តិសុខតំបន់ បញ្ហាលាងលុយកខ្វក់ ឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខហិរញ្ញវត្ថុអន្តរជាតិផងដែរ៕
Reply all
Reply to author
Forward
0 new messages