អាមេរិក​ថា​ពលរដ្ឋ​កម្ពុជា​សម​នឹង​បាន​ដឹង​រឿង​ច្រើន​អំពី​កំណើន​សំណង់​ថ្មីៗ​នៅ​មូលដ្ឋាន​ទ័ព​រាម​​​​​​​​

0 views
Skip to first unread message

samlot chit

unread,
Oct 15, 2021, 1:22:13 AM10/15/21
to samrain...@googlegroups.com

អាមេរិកថាពលរដ្ឋកម្ពុជាសមនឹងបានដឹងរឿងច្រើនអំពីកំណើនសំណង់ថ្មីៗនៅមូលដ្ឋានទ័ពរាម

15 តុលា 2021

រូបឯកសារ៖ អ្នកសារព័ត៌មានម្នាក់មើលពីក្នុងរថយន្តក្រុងមួយទៅកាន់ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (វីអូអេ)
រូបឯកសារ៖ អ្នកសារព័ត៌មានម្នាក់មើលពីក្នុងរថយន្តក្រុងមួយទៅកាន់ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (វីអូអេ)

ភ្នំពេញ — 

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិឬ CSIS (Center for Strategic and International Studies) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញលទ្ធផលអង្កេតស្រាវជ្រាវមួយថាមានការសាងសង់អគារថ្មីៗបន្ថែមទៀត និងផ្លូវមួយខ្សែត្រូវបានរៀបចំឡើងនៅក្នុងតំបន់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងប្រទេសកម្ពុជា។

រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានទទួល«របាយការណ៍ដែលគួរឲ្យជឿជាក់បាន»ថាពិតជាមានសកម្មភាពសាងសង់សំណង់ដោយកងទ័ពរបស់សាធារណរដ្ឋប្រជាជនចិននៅមូលដ្ឋានកងទ័ពជើងរាមដែលស្ថិតនៅខេត្តជាប់មាត់សមុទ្រខេត្តព្រះសីហនុ។

បើតាមលទ្ធផលអង្កេតស្រាវជ្រាវរបស់មជ្ឈមណ្ឌល CSIS ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១២ ខែតុលា ការសាងសង់បន្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាមនៅចំពេលមានការបារម្ភថា«អគារថ្មីៗ គឺត្រូវបានកំពុងកសាងឡើងដើម្បីសម្រួលឲ្យមានវត្តមានយោធាចិននៅកម្ពុជា»។

លទ្ធផលអង្កេតរបស់ CSIS បង្ហាញថា៖ «ក្នុងចន្លោះខែសីហា និងកញ្ញា អគារថ្មីចំនួនបីបានលេចត្រដែតឡើងហើយផ្លូវមួយខ្សែត្រូវបានសម្អាតក្នុងចំណោមការផ្លាស់ប្តូរផ្សេងទៀត»។

រូបភាពពីផ្កាយរណបកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បង្ហាញ ពីការសាងសង់អគារថ្មីៗបន្ថែមទៀត និងផ្លូវមួយខ្សែនៅក្នុងតំបន់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)
រូបភាពពីផ្កាយរណបកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បង្ហាញ ពីការសាងសង់អគារថ្មីៗបន្ថែមទៀត និងផ្លូវមួយខ្សែនៅក្នុងតំបន់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ CSIS បានចេញផ្សាយលទ្ធផលអង្កេតស្រាវជ្រាវដោយផ្អែកលើរូបភាពផ្កាយរណបដែលបានបង្ហាញទៀតថានៅចន្លោះថ្ងៃទី៩ និង២២ខែសីហាអគារថ្មីចំនួន២ត្រូវបានសាងសង់សំដៅទៅភាគខាងជើងនៃមូលដ្ឋាន។

លទ្ធផលអង្កេតស្រាវជ្រាវដដែលបានបង្ហាញទៀតថាអគារចំនួនពីរនោះគឺស្ថិតនៅជាប់អគារពីរទៀតដែលត្រូវបានសង់ក្នុងរដូវផ្ការីក។នៅចុងខែសីហាការងារបានផ្តើមជាមួយផ្លូវថ្មីមួយខ្សែ ចេញពីច្រកស្ថិតនៅទិសខាងត្បូងឆៀងខាងកើតទៅតំបន់ជាប់មាត់សមុទ្រដែលជាទីតាំងនៃអគារថ្មីៗ។ ការងារនេះបានចាប់ផ្តើមនៅដើមខែតុលាបន្ទាប់ពីមានការចេញផ្សាយដំណឹងដែលថា មានកិច្ចព្រមព្រៀងដែលចិនទទួលបានលទ្ធភាពចូលទៅទីតាំងនោះ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់វីអូអេតាមសារអ៊ីមែលមួយនៅថ្ងៃព្រហស្បតិ៍នេះថាមានរបាយការណ៍ដែលគួរឲ្យជឿជាក់បានថាការសាងសង់គួរឲ្យកត់សម្គាល់បន្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាម។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក។

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលោក Chad Roedemeier បានលើកឡើងក្នុងសារអ៊ីមែលជាភាសាអង់គ្លេសនិងប្រែសម្រួលជាខេមរភាសាក្នុងន័យដើមថា៖ «យើងដឹងអំពីរបាយការណ៍ដែលអាចជឿទុកចិត្តបាន និងជាប់ជាប្រចាំថាការសាងសង់គួរឲ្យកត់សម្គាល់ដោយសាធារណរដ្ឋប្រជាមានិតចិនបន្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាម»។

លោកបន្ថែមថា៖ «ប្រជាជនកម្ពុជាសមនឹងបានដឹងច្រើនអំពីគម្រោងនៅរាមហើយត្រូវនិយាយអ្វីម្យ៉ាងអំពីរបៀបនៃការធ្វើកិច្ចព្រមព្រៀងយោធាយ៉ាងដូច្នេះដែលវាអាចមានផលប៉ះពាល់រយៈពេលវែងសម្រាប់ប្រទេសរបស់ពួកគេ»។

មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិករូបនេះកត់សម្គាល់ថារដ្ឋាភិបាលកម្ពុជាមិនមានតម្លាភាពពេញលេញអំពីបំណងប្រភេទនិងទំហំនៃគម្រោងឬក៏តួនាទីរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិនដែលបានបង្កឲ្យមានការព្រួយបារម្ភនៃបំណងប្រើប្រាស់ទីតាំងកងទ័ពជើងទឹកនេះ។

លោក Chad Roedemeier បានសង្កត់ធ្ងន់ថាវត្តមាននៃយោធាបរទេសណាមួយនៅរាមនឹងជាការដើរបញ្ច្រាសនឹងរដ្ឋធម្មនុញប្រទេសកម្ពុជានិងប៉ះពាល់ដល់សន្តិសុខតំបន់។

អ្នកនាំពាក្យរដ្ឋាភិបាលលោកផៃ ស៊ីផាន ច្រានចោលលទ្ធផលអង្កេតស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ(CSIS) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន(Washington)ថាមិនត្រឹមត្រូវនិងគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។

លោកបានប្រាប់វីអូអេបន្ថែមនៅថ្ងៃព្រហស្បតិ៍នេះថាកំពង់ផែនៅតំបន់រាមនោះមិនមែនជាកន្លែងសម្រាប់កងទ័ពចិន ឬក៏ជាកន្លែងសម្រាប់ប្រទេសណាមួយយកធ្វើជាមូលដ្ឋានទ័ពទេ។

លោកបានមានប្រសាសន៍ថា៖ «យើងអះអាងថាកំពង់ផែហ្នឹង មិនមែនជាការកសាង[សម្រាប់]ផលប្រយោជន៍របស់ចិននោះទេ ជាផលប្រយោជន៍របស់ខ្មែរ តែប៉ុណ្ណឹង។ ហើយជាកំពង់ផែសកលមួយដែលប្រជាជាតិនានា អាចទទួលសំចត ទទួលការមកធ្វើទស្សនៈកិច្ចជាផ្លូវការទទួលអ្វីគ្រប់យ៉ាងគឺនៅកន្លែងហ្នឹង គឺមិនមែនកំពង់ផែសម្រាប់ប្រើប្រាស់របស់ប្រទេសចិនតែម្នាក់នោះទេ»។

លោកបន្ថែមថា៖ «គ្មានអ្នកណាមានសិទ្ធិប្រើប្រាស់កំពង់ផែហ្នឹង ជាមូលដ្ឋានកងទ័ពបរទេសទេត្បិតរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសមកលើដីរបស់ខ្លួន។ ទី២ អ្វីដែលជាច្បាប់របស់អាស៊ានគឺមិនមានអ្វីនាំកងទ័ពបរទេសយកមកដាក់ ឬប្រដាក់លើទឹកដីរបស់ខ្លួនដែរ»។

រូបឯកសារ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញអ្នកសារព័ត៌មាននូវអគារ Boat Maintenance Facility ដែលសាងសង់ដោយសហរដ្ឋអាមេរិក ទៅកាន់អ្នកយកព័ត៌មានដែលត្រូវបានអញ្ជើញឲ្យទស្សនាមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (វីអូអេ)
រូបឯកសារ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញអ្នកសារព័ត៌មាននូវអគារ Boat Maintenance Facility ដែលសាងសង់ដោយសហរដ្ឋអាមេរិក ទៅកាន់អ្នកយកព័ត៌មានដែលត្រូវបានអញ្ជើញឲ្យទស្សនាមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (វីអូអេ)

កាលពីខែមិថុនា ឆ្នាំ២០២១ មន្ត្រីអនុព័ន្ធយោធាអាមេរិកលោកវរសេនីយ៍ឯក Marcus Ferrara ត្រូវបានអនុញ្ញាតឲ្យចុះទៅពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបញ្ជាក់អំពីការសង្ស័យរបស់អាមេរិកថាតំបន់នោះនឹងក្លាយជាមូលដ្ឋានកងទ័ពរបស់ចិននៅពេលអនាគត ខណៈប្រទេសចិននឹងស្ថាបនា និងធ្វើទំនើបកម្មមូលដ្ឋានកងទ័ពនេះសម្រាប់កម្ពុជា។

ដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាអាមេរិករូបនោះត្រូវបានអនុញ្ញាតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំមួយជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី Wendy Shermanដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែមិថុនាដដែលនោះ។

បន្ទាប់ពីការចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមនោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថាមន្ត្រីយោធារបស់ខ្លួនមិនត្រូវបានអនុញ្ញាតឲ្យចូលទៅពេញលេញតំបន់ដែលពួកគេចង់ទៅនោះទេ។

ក្នុងពេលនោះក្រសួងការពារជាតិកម្ពុជាបានចាត់ទុកប្រតិកម្មរបស់ស្ថានទូតអាមេរិកថា«ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឲ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ»។

ក្រសួងការពារជាតិ ក៏បានសុំសហរដ្ឋអាមេរិកយ៉ាងទទូច«ឲ្យបញ្ឈប់ការបង្កើតសេណារីយោថ្មីៗដែលនាំមកនូវភាពអវិជ្ជមាននិងសូមឲ្យគោរពដល់អធិបតេយ្យនិងលក្ខខណ្ឌកំណត់នៃកងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា»។

កាលពីឆ្នាំ២០២០ កម្ពុជាបានវាយកម្ទេចរុះរើអគារជួសជុលថែទាំនាវាល្បាតធុនតូចដែលសាងសង់ដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានសមុទ្ររាមនោះ។លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្គាល់ថាពិតជាមានការរុះរើវាយកម្ទេចអគារខាងលើប្រាកដមែន ហើយថាការវាយកម្ទេចនោះគឺទីតាំងនោះ បានល្អជាងមុន និងធំជាងមុន។

អ្នកវិភាគនយោបាយលោកសេង សារី យល់ថា កម្ពុជាគួរកុំគេចវេសក្នុងការបកស្រាយលើការចោទប្រកាន់នានាជុំវិញបំណងនៃការតាំងទីរបស់ទ័ពចិននៅមូលដ្ឋានសមុទ្ររាមនោះដើម្បីជាការការពារខ្លួន កុំឲ្យធ្លាក់ទៅក្នុងជម្លោះនៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងប៉េកាំង។ លោកថាប្រសិនបើកម្ពុជាធ្លាក់ចូលទៅក្នុងអន្លុងនៃជម្លោះនេះនោះជម្លោះនេះនឹងអាចធ្វើឲ្យកម្ពុជាមានភាពវឹកវរកើតមានកលិយុគ ហើយវិបត្តិផ្សេងៗនឹងរួតរឹតកម្ពុជាជាថ្មីម្តងទៀត៕

Reply all
Reply to author
Forward
0 new messages