ហ៊ុន សែន ថា​មិន​មាន​ការ​ចរចា​នយោបាយ ហើយ​ការពារ​​រឿង​​លប​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង

0 views
Skip to first unread message

samlot chit

unread,
Sep 17, 2021, 10:07:25 AM9/17/21
to samrain...@googlegroups.com

លោក ហ៊ុន សែន ថាមិនមានការចរចានយោបាយ ហើយការពាររឿងលបចូលស្តាប់កិច្ចប្រជុំផ្ទៃក្នុងបក្សប្រឆាំង

17 កញ្ញា 2021

រូបឯកសារ៖ លោក ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ តាមអនឡាញកាលពី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពីរាជធានីភ្នំពេញ ដោយមានការចូលរួមពីមេដឹកនាំរដ្ឋាភិបាលកម្ពុជា ចិន ឡាវ វៀតណាម ថៃ និងប្រមុខរបបសឹកភូមា។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន)
រូបឯកសារ៖ លោក ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ តាមអនឡាញកាលពី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពីរាជធានីភ្នំពេញ ដោយមានការចូលរួមពីមេដឹកនាំរដ្ឋាភិបាលកម្ពុជា ចិន ឡាវ វៀតណាម ថៃ និងប្រមុខរបបសឹកភូមា។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន)
ភ្នំពេញ — 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានថ្លែងថានឹងមិនមានការចរចានយោបាយអ្វីឡើយ ហើយលោកក៏បានការពារថាលោកមិនបានរំលោភសិទ្ធិឯកជនភាព រឿងលបចូលកិច្ចប្រជុំផ្ទៃក្នុងរបស់បក្សប្រឆាំង តាមប្រព័ន្ធអ៊ីនធឺណិតZoom កាលពីសប្តាហ៍មុនផងដែរ។

លោកថ្លែងបែបនេះជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានFreshnewsនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្មេងអាយុពី៦ឆ្នាំទៅ១២ឆ្នាំ នៅវិមានសន្តិភាព។

លោកថ្លែងថា៖ «វាទៅជាឆ្កួតឡប់ ហ៊ុន សែន ត្រូវការចរចា។ អញគ្មានត្រូវការចរចាជាមួយក្បាលអ្ហែងទេ ប្រាប់អ្ហែងឲ្យហើយទៅ»។

គណបក្សប្រឆាំងបានអះអាងថាកាលពីថ្ងៃទី៩ ខែកញ្ញា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលបចូលក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន ហើយខ្លឹមសារមួយចំនួននៃកិច្ចប្រជុំនោះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីពេលថ្មីៗនេះ។ ការណ៍នេះនាំឲ្យលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចាប់ផ្តើមធ្វើអត្ថាធិប្បាយថាលោក ហ៊ុន សែន បង្ហាញសញ្ញានៃការសម្របសម្រួលនយោបាយ។

លោក ហ៊ុន សែន នៅថ្ងៃសុក្របានបញ្ជាក់ថាលោកពិតជាបានចូលទៅក្នុងប្រព័ន្ធZoomដែលលោកថាមានផ្ទៃក្នុងរបស់លោកបញ្ជូនតំណភ្ជាប់ឲ្យ។ លោកបន្ថែមថាការលបស្តាប់នេះ មិនបានរំលោភលើសិទ្ធិឯកជនភាពនោះ ប៉ុន្តែជាការតាមដានសកម្មភាពប្រជុំរបស់បក្សប្រឆាំង ដែលលោកថាមានចរិត«បំផ្លាញជាតិ»។

លោក ហ៊ុន សែន បញ្ជាក់ថា៖ «មិនមែនហេគ[Hack]ចូលទេ ហើយមិនមែនរំលោភសិទ្ធិឯកជនទេ អ្នកឯងនិយាយពីរឿងជាតិ អ្នកឯងនិយាយពីរឿងបំផ្លាញជាតិ»។

ក្នុងពេលលបចូលកិច្ចប្រជុំរបស់បក្សប្រឆាំង តាមប្រព័ន្ធZoomកាលពីសប្តាហ៍មុន លោក ហ៊ុន សែន បានរំឭករឿងចាស់ទៅកាន់លោក ឡុង រី អតីតតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលខេត្តបន្ទាយមានជ័យ អំពីវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី ហើយលោកក៏ជំរុញឲ្យបញ្ឈប់ការជេរគ្នា និងការលាបពណ៌ដាក់គ្នា។

នៅព្រឹកថ្ងៃសុក្រ លោក ហ៊ុន សែន បានថ្លែងថានៅទីកន្លែងណា ក៏មាន«ផ្ទៃក្នុង»របស់លោក។ លោកបន្ថែមថាលោកបានចូលស្តាប់មិនតិចជាង២០ដងទេនៃកិច្ចប្រជុំបក្សប្រឆាំង ហើយវីដេអូជាង៥០ឃ្លីបទៀត ត្រូវបានបញ្ជូនមករូបលោក។

ក្រោយមានព្រឹត្តិការណ៍នៃលបចូលក្នុងកិច្ចប្រជុំផ្ទៃក្នុង លោក សម រង្ស៊ី បានថ្លែងថា នេះជាសញ្ញានៃការស្រុះស្រួលមួយ ហើយបានចោទលោក ហ៊ុន សែន ថាបានសុំឲ្យគណបក្សសង្រោះជាតិ ធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំច្បាប់លើកលែងទោសមនុស្ស៣នាក់ ដែលមានប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រតិកម្មនៅថ្ងៃសុក្រនេះទៅនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី។ លោកថាគណបក្សប្រជាជនកម្ពុជាដែលមានតំណាងរាស្ត្រទាំង១២៥រូបក្នុងរដ្ឋសភា អាចធ្វើច្បាប់នេះពេលណាក៏បាន ហើយអាចដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញផងដែរ ដែលជាច្បាប់កំពូលរបស់ប្រទេស ហើយមិនងាយនឹងលុបចោលបានទេ។

លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំមិនចង់ធ្វើ ដោយខ្ញុំមិនចង់ឲ្យបុគ្គលដឹកនាំណាផ្អែកលើច្បាប់ដែលមានចែង សម្អាងទៅលើច្បាប់នោះ ឲ្យធ្វើសកម្មភាពបំផ្លាញដល់ផលប្រយោជន៍ជាតិហើយ អត់មានទោសទេ។ ខ្ញុំមិនខ្លាចរឿងហ្នឹងទេ ប៉ុន្តែរឿងអីអ្ហែងមកចោទអញ្ចឹង។ អ្ហែងហ៊ានស្បថឲ្យងាប់ប្រពន្ធកូនអ្ហែងទេ? អញហ៊ានស្បថថាអញមិនបាននិយាយជាមួយអ្ហែង»។

វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក សម រង្ស៊ី តាមសារអ៊ីមែលបាននៅឡើយទេនាថ្ងៃសុក្រនេះ។

អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន បានច្រានចោលការចោទប្រកាន់របស់លោក ហ៊ុន សែន ថាបក្សប្រឆាំងរៀបចំកិច្ចប្រជុំ ដើម្បីបង្កើតសកម្មភាព«បំផ្លាញជាតិ»។ លោកចាត់ទុកការលបចូលស្តាប់កិច្ចប្រជុំបែបនេះ ជាអំពើអសីលធម៌ បើទោះលោក ហ៊ុន សែន ចង់បង្ហាញការគំរាមកំហែងដល់សកម្មជនបក្សប្រឆាំងក៏ដោយ។

លោកថ្លែងថា៖ «យើងមិនបានទៅក្បត់ជាតិនោះទេ យើងជាអ្នកស្រឡាញ់ជាតិ ហើយមានតែអ្នកដែលកាត់ទឹកដីឲ្យយួននោះទេជាអ្នកក្បត់ជាតិ»។

លោក សេង សារី អ្នកវិភាគនយោបាយមួយរូប បានប្រាប់វីអូអេកាលពីថ្ងៃអង្គារថានៅក្នុងសង្គមស៊ីវិល័យ ការលបចូលស្តាប់ជា«អំពើអសីលធម៌»មួយ ប៉ុន្តែនៅក្នុងសង្គមកុម្មុយនិស្តផ្តាច់ការវិញ គេចាត់ទុកអ្នកនោះជាអ្នកមានសមត្ថភាពដែលអាចលួចចូល ប៉ុន្តែគេមិនសូវផ្តល់តម្លៃនោះទេ៕

Reply all
Reply to author
Forward
0 new messages