ហ៊ុន សែន ច្រានចោលការផ្តើមធ្វើច្បាប់ការពារមេដឹកនាំ និងព្រមានអ្នកវិភាគនយោបាយ និងសង្គម

0 views
Skip to first unread message

samlot chit

unread,
Sep 17, 2021, 4:21:15 AM9/17/21
to samrain...@googlegroups.com

លោក ហ៊ុន សែន ច្រានចោលការផ្តើមធ្វើច្បាប់ការពារមេដឹកនាំ និងព្រមានអ្នកវិភាគនយោបាយ និងសង្គម

ចុះផ្សាយនៅថ្ងៃ៖ 17/09/2021 - 08:31rfi  ចូល zoom លួងឲ្យឈប់ប្រមាថរិៈគន់និង ចាប់ចោរមិនបាន ចេញបបួលស្បថវិញសូមបើកស្តាប់https://www.rfi.fr/km/

ឆ្លៀតនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនាព្រឹកនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងការលើកឡើង ជុំវិញការបបួលគ្នាធ្វើច្បាប់ដើម្បីការពារមេដឹកនាំកំពូល៣រូប។ គឺជាការសំដៅទៅរកលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន បានហៅឲ្យមានការស្បថស្បែរ ដោយថាលោក សម រង្ស៊ី ទេដែលជាអ្នកបបួលលោក មិនមែនលោក ជាអ្នកបបួលលោក សម រង្ស៊ី ទេ។ ចំណុចនេះ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា គ្រាន់តែការធ្វើច្បាប់ដើម្បីការពារមេដឹកនាំ លោកមិនចាំបាច់ទៅពឹងសម្លេងអ្នកណាឡើយ ដោយគណបក្សប្រជាជនអាចមានលទ្ធភាពបង្កើតបានយ៉ាងស្រួល ហើយក៏អាចកែរដ្ឋធម្មនុញ្ញបានដែរ។

សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖https://www.rfi.fr/km

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហើបថាមានបណ្ឌិតម្នាក់ មានដីការចាប់ខ្លួនរួចហើយ ដោយសារតែបានគាំទ្រលក្ខខណ្ឌ៦ចំណុច ដែលអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបាន។ ជាមួយគ្នានេះ លោកបណ្ឌិត មាស នី ដែលជាអ្នកសិក្សាការអភិវឌ្ឍន៍សង្គម ក៏ត្រូវបានលោក ហ៊ុន សែន លើកឈ្មោះមកនិយាយដែរ ព្រមទាំងប្រាប់កុំឲ្យព្រហើន ខណៈដែលលោកបណ្ឌិត តែងតែរិះគន់ឥរិយាបទរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ដែលតែងតែត្រូវរូវគ្នាយ៉ាងស្អិតរមួតជាមួយចិន។

Reply all
Reply to author
Forward
0 new messages