បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ ជាមួយអ្នកស្រី មូរ សុខហួរ ពីលទ្ធផលទស្សនកិច្ចនៅកូរ៉េខាងត្បូង

1 view
Skip to first unread message

samlot chit

unread,
Mar 26, 2026, 12:32:47 PM (7 days ago) Mar 26
to samrain...@googlegroups.com

បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ ជាមួយអ្នកស្រី មូរ សុខហួរ ពីលទ្ធផលទស្សនកិច្ចនៅកូរ៉េខាងត្បូង

វេទិកាសាធារណៈ ដែលបង្កើតឡើងដើម្បីឲ្យយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូង អ្នកនយោបាយ និងអ្នកសារព័ត៌មាន ជជែកពិភាក្សាអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងអនាគតប្រទេសកម្ពុជា បានបញ្ចប់ទៅដោយជោគជ័យ។ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ដែលបានរៀបចំវេទិកាសាធារណៈនេះឡើង មើលឃើញថា វេទិកាសាធារណៈនេះជាភស្តុតាងបង្ហាញថា យុវជនខ្មែរនៅក្រៅប្រទេស នៅតែមានកម្លាំងសាមគ្គីរឹងមាំ និងនៅតែមានទឹកចិត្តផុលផុសចូលរួមដោះស្រាយបញ្ហាប្រទេសកម្ពុជា។ ទន្ទឹមនឹងការសាទរនេះ អ្នកស្រី មូរ សុខហួរ ក៏ផ្ដាំដល់យុវជនទំាងអស់គ្នា ឲ្យបន្ដរក្សាឆន្ទៈជួយដល់ប្រទេសកម្ពុជាជំហររឹងមាំ កុំទោរទន់តាមការពង្វក់ របស់រដ្ឋាភិបាលកម្ពុជា ដែលតែងតែនាំឲ្យយុវជនសប្បាយ ភ្លេចគិតពីបញ្ហាដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា៕
Reply all
Reply to author
Forward
0 new messages