លោក កាក់ កុម្ភារ៖ «ជាប់គុកទាំងអយុត្តិធម៌រយៈពេល៦ឆ្នាំ»

1 view
Skip to first unread message

samlot chit

unread,
May 29, 2026, 3:36:56 PM (8 days ago) May 29
to samrain...@googlegroups.com

លោក កាក់ កុម្ភារ៖ «ជាប់គុកទាំងអយុត្តិធម៌រយៈពេល៦ឆ្នាំ»
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ បានទទួលសេរីភាពវិញនៅថ្ងៃទី២៩ ខែឧសភានេះ បន្ទាប់ពីអនុវត្តទោសគ្រប់ចំនួនកំណត់។ លោកត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០២០ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ពីបទ «ញុះញង់» និង «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការប៉ុនប៉ងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី។ ទោះជាយ៉ាងណា លោក កាក់ កុម្ភារ លើកឡើងថា វាជារឿងអយុត្តិធម៌ ដែលតុលាការយករូបថតពីជនអនាមិកម្នាក់ ធ្វើជាភស្ដុតាងដើម្បីចោទលោកពីបទ «រួមគំនិតក្បត់»៕
Reply all
Reply to author
Forward
0 new messages