លោក កឹម សុខា ថា លោក​ធ្វើ​អ្វី​ដោយ​«ឆន្ទៈពិត» ក្រោយពី​លោក សម រង្ស៊ី ហៅ​លោក​ថា ជា​«ចំណាត់ខ្មាំង»​នយោបាយ

0 views
Skip to first unread message

samlot chit

unread,
Dec 1, 2021, 8:13:33 AM12/1/21
to samrain...@googlegroups.com

លោក កឹម សុខា ថា លោកធ្វើអ្វីដោយ«ឆន្ទៈពិត» ក្រោយពីលោក សម រង្ស៊ី ហៅលោកថា ជា«ចំណាត់ខ្មាំង»នយោបាយ

01 ធ្នូ 2021

រូបឯកសារផ្គុំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ។
រូបឯកសារផ្គុំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ។

ភ្នំពេញ — 

នៅក្នុងសារឆ្លើយឆ្លងដែលសំដៅទៅដៃគូសម្ព័ន្ធនយោបាយរបស់លោក លោក កឹម សុខា ដែលកំពុងជាប់បណ្តឹងនៅតុលាការក្នុងសំណុំរឿងក្បត់ជាតិ អះអាងថា លោកបង្ហោះសារចេញពីឆន្ទៈពិតប្រាកដរបស់លោក។

នៅថ្ងៃពុធនេះ លោក កឹម សុខា បង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ»។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកជាអក្សរ និងមិនមានសំឡេងថា លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពនានា ដែលលោកថា «មិនមានការអនុញ្ញាត ឬការគាំទ្រ»ពីរូបលោកឡើយ។

លោកបន្ថែមថា៖ «លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួមដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេស ថ្មីៗនេះ គឺការត្រឡប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន»។

លោកបញ្ជាក់បន្ថែមថា៖ «ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ»។

ក្រោយការបង្ហោះសាររបស់លោក កឹម សុខា លោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុកថា សាររបស់លោក កឹម សុខា «ជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុតចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់»។

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅខាងក្រៅប្រទេស ប្រាប់វីអូអេពីសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទថា លោក កឹម សុខា «ស្ថិតក្នុងគុកឥតជញ្ជាំង» មិនមានសេរីភាពឡើយ ដូច្នេះលោកថា សាររបស់មេដឹកនាំបក្សប្រឆាំងរូបនោះ មិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់លោកឡើយ។

លោកថ្លែងថា៖ «អ៊ីចឹងសាររបស់គាត់ គឺជាសារស្ថិតនៅក្រោមការគំរាមកំហែង ការគាបសង្កត់ពីរបប ហ៊ុន សែន មិនមែនចេញពីឆន្ទៈរបស់គាត់នោះទេបាទ»។

លោក កឹម សុខា ដែលត្រូវបានចាប់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ បច្ចុប្បន្ននេះ កំពុងរង់ចាំសវនាការសំណុំរឿងក្បត់ជាតិ ដែលត្រូវបានពន្យារដោយមិនកំណត់ពេលវេលា។ លោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ គឺមិនអនុញ្ញាតឲ្យចេញក្រៅប្រទេស មិនឲ្យធ្វើនយោបាយ ហើយការធ្វើដំណើរក្នុងប្រទេសក៏ត្រូវបានដាក់កំហិតផងដែរ៕

Reply all
Reply to author
Forward
0 new messages