លោកសម រង្ស៊ីរងបណ្តឹងពីលោកហេង សំរិនដោយសារផ្សាយបន្តបន្ទូលអតីតព្រះមហាក្សត្រ
Court Issues New Summons for Opposition Leader Sam Rainsy
The new summons is related to a complaint filed by National Assembly President Heng Samrin, a ranking member of the ruling Cambodian People’s Party.
Opposition leader of Cambodia National Rescue Party Sam Rainsy, center, delivers a speech during a gathering to mark Human Rights Day, in front of National Assembly, in Phnom Penh, Cambodia, file photo. (AP Photo/Heng Sinith)
Hul Reaksmey, VOA Khmer
03 December 2015
PHNOM PENH—
Phnom Penh Municipal Court has issued a summons for opposition leader Sam Rainsy to appear in January, to answer court questions in a new defamation case.
Sam Rainsy, the head of the Cambodia National Rescue Party, remains abroad, already facing an arrest warrant for a criminal defamation case brought by Foreign Minister Hor Namhong.
The new summons, which was issued Tuesday, is related to a complaint filed by National Assembly President Heng Samrin, a ranking member of the ruling Cambodian People’s Party.
He is accusing Sam Rainsy of posting a video on Facebook in November, in which late King Norodom Sihanouk gives a speech criticizing the government, then led by Heng Samrin, of allowing Vietnamese soldiers to become Cambodian citizens.
The fear of Vietnamese occupation and infiltration is a long-standing political flashpoint in Cambodia.
Ky Tech, the lawyer for Heng Samrin, told VOA Khmer on Wednesday that the lawsuit is not related to politics, but that it defames Heng Samrin.
“This video clip has the intention of manipulating the national and international public, because in this clip King Norodom Sihanouk said things related to criticism he made against Vietnamese people and the military that came to live silently in Cambodia.” The clip “criticized the leadership of [Excellency] Heng Samrin,” Ky Tech said.
In a statement released after the summons, Sam Rainsy said he himself never mentions Heng Samrin by name. “Mr. Heng Samrin has no grounds to lodge any complaint against me, because I just posted a video clip that has been circulating on the Internet/Youtube for more than 30 years,” he said.
The court actions against Sam Rainsy come despite widespread condemnation by the international community and fears that Cambodia’s upcoming elections, in 2017 and 2018, will not be free and fair.
The summons coincided with an arrest warrant issued for Sambath Satya, the assistant of jailed Rescue Party senator Hong Sok Hour, who is facing charges related to the online posting of an allegedly fake border document between Cambodia and Vietnam, in August. Hong Sok Hour remains in poor health and in detention in Prey Sar prison.
Rescue Party spokesman Yem Ponhearith said the party believes the summons and the warrant are “a political issue, rather than a court issue.”
Sam Rainsy is unlikely to appear for the summons. “Sam Rainsy will not enter the country, because the leaders of the [Rescue Party] want to see political stability and quiet,” Yem Ponhearith said.
លោកសម រង្ស៊ីរងបណ្តឹងពីលោកហេង សំរិនដោយសារផ្សាយបន្តបន្ទូលអតីតព្រះមហាក្សត្រ
ប្រធានសភាជាតិកម្ពុជាគឺលោក ហេង សំរិន បានប្តឹងលោកសម រង្ស៊ី អំពីការជាប់ទាក់ទងនឹងការបរិហាកេរ្តិ៍ទៅលើលោក។
នៅក្នុងរូបថតពីអេក្រង់ទូរទស្សន៍នៅមន្ទីរដ្ឋសភានេះ លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅក្នុងសម័យប្រជុំអនុម័តច្បាប់អង្គការកាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
ហ៊ុល រស្មីVOA Khmer
03 ធ្នូ 2015
ភ្នំពេញ—
តុលាការរាជធានីភ្នំពេញបានចេញដីកាកោះថ្មីមួយទៀតបង្គាប់ឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅដើមខែមករាខាងមុខនេះ ទាក់ទិននឹងបណ្តឹងបរិហាកេរ្តិ៍ ដែលប្រធានសភាជាតិកម្ពុជាគឺលោក ហេង សំរិន អះអាងថាមានជាប់ពាក់ព័ន្ធនឹងរូបលោក។ នេះបើយោងទៅតាមដីកាកោះចេញដោយព្រះរាជអាជ្ញារងមួយរូបនៃសាលាដំបូងរាជធានីភ្នំពេញនិងអ្នកនាំពាក្យនៃគណបក្សប្រឆាំង។
ការចេញដីកាកោះនេះ ធ្វើឡើងបន្ទាប់ពីតុលាការរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក សត្យា សម្បត្តិ ឬសម្បត្តិ សត្យា អ្នកកាត់តវីដេអូ និងជាជំនួយការលោក ហុង សុខហួរ និងលោក អុង ជុងលាងអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក (Facebook) របស់លោក សម រង្ស៊ី ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និង១៣ខែសីហា ឆ្នាំ២០១៥។
នៅក្នុងដីកាកោះហៅលោក សម រង្សី ធ្វើនៅរាជធានីភ្នំពេញកាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ និងចុះហត្ថលេខាដោយ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃតុលាការសាលាដំបូងរាជធានីភ្នំពេញបានកោះហៅសម រង្សីឲ្យចូលមកកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៨ និង៣០នាទីព្រឹកដើម្បីសាកសួរ ពីដំណើររឿង «បរិហាកេរ្តិ៍ តាមរយៈបណ្តាញសង្គម Facebook កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងមេធាវីតំណាងលោកហេង សំរិន»។
លោក សម រង្សីដែលកំពុងនិរទេសនៅក្រៅប្រទេស បានទទួលដីកាចាប់ខ្លួននិងដីកាកោះនេះ ជាលើកទីបីហើយនៅចុងឆ្នាំ២០១៥នេះ។ លោកត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាសម្រេចលុបចោលអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្រ្តកាលពីថ្ងៃទី១៦ ខែវិច្ឆិកាដើម្បីឱ្យប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលលោកបានថ្លែងថាលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេលដែលលោកនៅជាប់ក្នុងពន្ធនាគារបឹងត្របែក។ មេបក្សប្រឆាំងរូបនេះ ក៏កំពុងត្រូវតុលាការកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី៤ ខែធ្នូខាងមុខនេះផងដែរទាក់ទិនសំណុំរឿងផ្សាយឯកសារព្រំដែនក្លែងក្លាយដែលលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានផ្សាយតាមគេហទំព័រហ្វេសប៊ុករបស់លោក។
លោក ហុង សុខហួរ កំពុងជាប់នៅក្នុងពន្ធនាគារព្រៃស។ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ តុលាការសាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងរបស់លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ ដែលស្នើសុំមិនផ្តល់ម៉ាស៊ីនកំព្យូទ័រដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងរូបនេះ បានប្រើសម្រាប់ទាញឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមធ្វើឡើងក្នុងឆ្នាំ១៩៧៩។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា ខុទ្ទកាល័យរបស់លោក សម រង្សី បានទទួលដីកាកោះនេះ។ លោកថា ការចេញដីកានេះ មានការជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
«គណបក្សសង្គ្រោះជាតិយល់ឃើញថា ការណ៍នេះជារឿងនយោបាយច្រើនជាង រឿងតុលាការ ពីព្រោះការចេញដីកាជាបន្តបន្ទាប់ នាំឲ្យមានលក្ខណៈខុស មិនប្រក្រតីមួយចំនួន ដូច្នេះ យើងយល់ថាជារឿងនយោបាយច្រើនជាង»។
ឆ្លើយតបទៅនឹងសំណួររបស់ VOA ថាតើលោក សម រង្សី នឹងចូលខ្លួនទៅបំភ្លឺករណីជាប់ពាក់ព័ន្ធជាមួយលោក ហុង សុខហួរ នៅថ្ងៃទី០៤ ធ្នូ ខាងមុខនេះ លោកថ្លែងថា៖
«ឯកឧត្តមសម រង្សី គាត់មិនទាន់ចូលមកវិញទេ ពីព្រោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ យើងយល់ថា ចង់ឲ្យមានស្ថិរភាពនយោបាយ ភាពស្ងប់ស្ងាត់ ដូច្នេះយើងពុំទាន់បាន សម្រេចថា គាត់ចូលមកវិញទេ»។
VOA មិនអាចទាក់ទងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងនៃតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការអធិប្បាយលើបណ្តឹងបរិហាកេរ្តិ៍ ប្តឹងដោយមេធាវីការពារក្តីឲ្យលោក ហេង សំរិន បានទេនៅថ្ងៃពុធនេះ។
យ៉ាងណាក៏ដោយ លោក គី តិច មេធាវីតំណាងលោក ហេង សំរិន ដែលជាមេដឹកនាំជាន់ខ្ពស់មួយក្នុងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ថ្លែងថា បណ្តឹងរបស់លោក មិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ហើយថា វីដេអូឃ្លីបដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្សី កាលពីថ្ងៃ ទី១៧ វិច្ឆិកា មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ លោក ហេង សំរិន។
«ឃ្លីបវីដេអូហ្នឹង ខ្ញុំចង់បញ្ជាក់ថា អាហ្នឹងគឺជាចេតនា ចេតនាបំភ័ន្តមតិជាតិ និងអន្តរជាតិ ដោយសារនៅក្នុងឃ្លីបហ្នឹង សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គមានបន្ទូលពាក់ព័ន្ធការទិតៀន ទៅលើជនជាតិវៀតណាម ទ័ពវៀតណាមដែលមកបង្កប់នៅក្នុងប្រទេសកម្ពុជា អញ្ចឹងសម្តេចព្រះនរោត្តមសីហនុគាត់ចោទប្រកាន់ គាត់មានបន្ទូលពាក់ព័ន្ធបញ្ហាហ្នឹង»។
លោកថ្លែងបន្តថា ការណ៍នេះ អាចធ្វើឲ្យសាធារណៈជន និងសហគមន៍អន្តរជាតិមានការយល់ខុសទៅលើការថ្លែងរបស់អតីតព្រះមហាក្សត្រខ្មែរ។
«អញ្ចឹងហើយឯកឧត្តម សម រង្ស៊ី គាត់ដាក់អាហ្នឹងមកដើម្បី ប្រជាពលរដ្ឋយើងក៏ដូចជា មតិអន្តរជាតិហ្នឹងមើលមកដោយសារ សម្តេចទិតៀន ទៅលើជំនាន់ដឹកនាំរបស់សម្តេចហេង សំរិនអញ្ចឹងហើយ បានសម្តេចហ្នឹង បង្គាប់ឲ្យតុលាការកាត់ទោស។ អាហ្នឹងគឺជាការរៀបចំបំភាន់ ចេតនាធ្វើឲ្យមានការភាន់ច្រឡំ តែធាតុពិត គឺអត់មានទេ អត់មានការកាត់ទោសទៅលើសម្តេចសីហនុទេ ក្នុងជំនាន់ដឹកនាំរបស់សម្តេច ហេង សំរិន»។
នៅក្នុងផ្នែកខាងដើមនៃវីដេអូឃ្លីប ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ លោក សម រង្សីនៅថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ សម្តេចព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ មានព្រះបន្ទូលថា៖
«យួនវាបញ្ចូលយួនទៅក្នុងកងទ័ព ហេង សំរិន ហេតុហ្នឹងបានជាយួន វានិយាយប្រាប់គេឯង ក្នុងពិភពលោកថា វាអាចនឹង នឹងចេញពីប្រទេសខ្មែរបាន ក្នុង៦ឆ្នាំទៀត យ៉ាងយូរ១០ឆ្នាំ។ ហេតុអ្វីក៏អាយួន វានិយាយអញ្ចឹង បានវានិយាយអញ្ចឹងពីព្រោះ វាយកពេលវេលា ៦ឆ្នាំ ៧ ៨ ៩ ១០ឆ្នាំ ហ្នឹងដើម្បី បញ្ចូលយួន ដែលចេះវាយតប់អី វាបញ្ចូលទៅឲ្យ ហេង សំរិន កាន់តែច្រើនឡើង ក្នុងឋានៈជាខ្មែរ។ យួនប៉ុន្តែកាន់កាតខ្មែរ»។
គណបក្សប្រឆាំងបានរងការវាយប្រហារជាបន្តបន្ទាប់ នៅក្រោយពេលដែលអ្នកតំណាងរាស្ត្រនៃគណបក្សនេះផ្តើមការរិះគន់រដ្ឋាភិបាលលើការប្រើប្រាស់ផែនទីសម្រាប់កំណត់ខណ្ឌសីមារវាងប្រទេសកម្ពុជា និងវៀតណាម។ ជាងនេះទៅទៀត ការនិយាយរិះគន់ចុងក្រោយរបស់លោក សម រង្ស៊ី ទៅលើការកែទម្រង់ប្រព័ន្ធតុលាការ ដែលមិនទាន់ឯករាជ្យ ការបែងចែងដីធ្លី និងគុណភាពអប់រំក្នុងកម្រិតឧត្តមសិក្សានោះ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្ត ហើយលោកបានលោកប្រកាសថា កម្ពុជានឹងជួបសង្គ្រាម បើគណបក្សប្រជាជនកម្ពុជាលែងកាន់អំណាច។
ការចេញដីកាកោះជាសាធារណៈរបស់សាលាដំបូងរាជធានីភ្នំពេញ ក៏បានកើតឡើងចំពេលដែលគណបក្សគ្រប់គ្រងប្រទេស កំពុងប្រារព្ធថ្ងៃកំណើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ និងជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩។ លោក ហេង សំរិន គឺជាស្ថាបនិកម្នាក់នៃរណសិរ្ស ២ធ្នូ និងជាអ្នកតស៊ូជាមួយលោក ប៉ែន សុវណ្ណ ជាស្ថាបនិកម្នាក់ទៀតនៃរណសិរ្សនេះ។ លោក ប៉ែន សុវណ្ណ ក៏ជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលពេលនេះកំពុងឈឺធ្ងន់៕
2 December 2015
HENG SAMRIN’S DEFAMATION COMPLAINT
In my Facebook post dated 17 November 2015, I just referred to "the regime born on 7 January 1979," without mentioning any name in my comment. It was our late King Father H.M. Norodom Sihanouk who mentioned the name of Heng Samrin in his speech as recorded in the video that I posted. http://tinyurl.com/o4wsmg7
Therefore, Mr. Heng Samrin has no ground to lodge any complaint against me because I just posted a video clip that has been circulating on the Internet/Youtube for more than 30 years.
Then-Prince Norodom Sihanouk‘s speech was recorded in (or around) 1983 when he was touring a number of Australia’s cities to gather support for the anti-Vietnamese Resistance movement fighting against a foreign occupation army and the puppet People’s Republic of Kampuchea with Heng Samrin as the nominal head.
Sam Rainsy
--
--
The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied.
You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM".
To post to this group, send email to samrain...@googlegroups.com
To unsubscribe from this group, send email to samrainsypart...@googlegroups.com
For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en
---
You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email to samrainsypart...@googlegroups.com.
For more options, visit https://groups.google.com/d/optout.