អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី​ Wendy Sherman​ បង្ហាញ​ក្តីបារម្ភ​ចំពោះ​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា

已查看 0 次
跳至第一个未读帖子

samlot chit

未读,
2022年5月12日 12:31:122022/5/12
收件人 samrain...@googlegroups.com

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman បង្ហាញក្តីបារម្ភចំពោះសេរីភាពមូលដ្ឋាននៅកម្ពុជា

12 ឧសភា 2022

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) ឈរថតរូបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី Wendy Sherman ក្នុងជំនួបដាច់ដោយឡែកមួយនៅវ៉ាស៊ីនតោន ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (Facebook/Ministry of Foreign Affairs and International Cooperation - Cambodia)
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) ឈរថតរូបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី Wendy Sherman ក្នុងជំនួបដាច់ដោយឡែកមួយនៅវ៉ាស៊ីនតោន ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (Facebook/Ministry of Foreign Affairs and International Cooperation - Cambodia)

ភ្នំពេញ — 

ក្នុងជំនួបមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman បានលើកឡើងអំពីការបារម្ភ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា ក្នុងនោះក៏មានការលើកឡើងពាក់ព័ន្ធនឹងបទចោទប្រកាន់លើមេដឹកនាំនយោបាយគណបក្សជំទាស់លោកកឹម សុខាផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

បើតាមសេចក្តីប្រកាសចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price ផ្តល់ការអត្ថាធិប្បាយថា អ្នកស្រី Wendy Sherman បានលើកឡើងផងដែរនូវការរឹតត្បិតលើមេដឹកនាំសង្គមស៊ីវិល នៅមុនការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ និងបញ្ជាក់សាថ្មីអំពីក្តីបារម្ភរបស់សហរដ្ឋអំពីវត្តមានរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិននិងការសាងសង់សំណង់អគារផ្សេងៗនៅមូលដ្ឋានកងទ័ពជើងទឹករាម។

ការលើកឡើងរបស់អ្នកស្រី Wendy Sherman អំពីបញ្ហាទាក់ទងនឹងប្រទេសកម្ពុជានេះ ធ្វើឡើងខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងមន្ត្រីជាន់ខ្ពស់កម្ពុជាឯទៀតកំពុងអមដំណើរលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២២ចូលរួមកិច្ចប្រជុំ កំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២ និង១៣ ខែឧសភានេះ។

សេចក្តីប្រកាសដដែលរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងបន្ថែមថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman ក៏បានអរគុណកម្ពុជាចំពោះការគាំទ្ររបស់ខ្លួន ក្នុងសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដែលកំពុងខិតជិតមកដល់ និងបានសន្យាឱ្យមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈអាស៊ានក្នុងវិស័យនានាដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ដោយឡែក អំឡុងពេលមានវត្តមាននៅរដ្ឋធានីវ៉ាស៊ីនតោន លោក ហ៊ុន សែន ប្រាប់ក្រុមមន្ត្រីកម្ពុជា និងពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាក្នុងជំនួបមួយថា លោកមិនបានចោទថា អាមេរិកមានការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខាទេ ប៉ុន្តែគឺលោកកឹម សុខាទេ ជាអ្នកនិយាយខ្លួនគាត់។ ដូច្នេះលោកថា លោកកឹម សុខា ត្រូវដោះស្រាយជាមួយសហរដ្ឋអាមេរិក។

លោកលើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំថា ខ្ញុំអត់ចោទអាមេរិកតើ! អ្វីដែលមាននោះគឺ ឯកឧត្តមកឹម សុខា គាត់និយាយខ្លួនឯងតើ! អ៊ីចឹង ត្រូវការដោះស្រាយរវាង អាមេរិក និងកឹម សុខា។ អ៊ីចឹង អាមេរិកប្រកាសបដិសេធ បានធ្វើអ៊ីចឹង ដូចកឹម សុខានិយាយអត់? វាតែប៉ុណ្ណឹងតើ! ប្រហែលជាពេលនេះ ឯកឧត្តមកឹម សុខាក៏មើលដែរ»៕

回复全部
回复作者
转发
0 个新帖子