កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​សៀមរាប ត្រូវ​លើក​ពេល ខណៈ​មាន​ភាព​ចម្រូងចម្រាស

0 views
Skip to first unread message

samlot chit

unread,
Jan 12, 2022, 2:48:22 PM (13 days ago) Jan 12
to samrain...@googlegroups.com

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាប ត្រូវលើកពេល ខណៈមានភាពចម្រូងចម្រាស

12 មករា 2022

រូបឯកសារ៖ បុគ្គលិកម្នាក់ កាន់ទង់អាស៊ាន ដែលត្រូវបានគេដោតតាំងនៅសាលប្រជុំក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកម្នាក់ កាន់ទង់អាស៊ាន ដែលត្រូវបានគេដោតតាំងនៅសាលប្រជុំក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
ភ្នំពេញ — 

មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាបនាសប្តាហ៍ក្រោយ ត្រូវបានលើកពេល ក្រោមហេតុផលថា រដ្ឋមន្រ្តីការបរទេស«ជាច្រើនរូប»រវល់។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃពុធថា «កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ។ ការលើកពេលនេះ ដោយមូលហេតុរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ»។

កាលបរិច្ឆេទនៃកិច្ចប្រជុំលើកក្រោយ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

វីអូអេ មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក កុយ គួង បាននៅឡើយទេ។

សារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃពុធ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីថា រដ្ឋមន្រ្តី មិនអាចចូលបាន ដោយសារជាប់រវល់កិច្ចប្រជុំសភាបន្ទាន់ទាក់ទងនឹងបញ្ហាទឹកជំនន់ក្នុងប្រទេស។

ការលើកពេលកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ដោយមិនទាន់កំណត់ពេលនេះ ធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដែលរងការរិះគន់អំពីការទទួលស្គាល់មេដឹកនាំយោធាមីយ៉ាន់ម៉ា។

សារព័ត៌មាន South China Morning Post បានចុះផ្សាយថា មានការព្យាយាមគេច ដោយសារការអញ្ជើញរដ្ឋមន្រ្តីការបរទេស ដែលតែងតាំងដោយក្រុមយោធាមីយ៉ាន់ម៉ា គឺលោក Wunna Maung Lwin។

គួរបញ្ជាក់ថា កាលពីកន្លងទៅ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានឲ្យដឹងនៅលើទំព័រ Twitter របស់លោកថា ប្រសិនបើមិនមានវិវឌ្ឍនភាពគួរឲ្យកត់សម្គាល់ទៅលើ៥ចំណុចដែលបានឯកភាពគ្នាទេ តំណាងរបស់ប្រទេសមីយ៉ាន់ម៉ា អាចចូលរួមប្រជុំអាស៊ានបាន តែក្នុងកម្រិតមិនមែននយោបាយតែប៉ុណ្ណោះ៕

Reply all
Reply to author
Forward
0 new messages