សួស្ដី,
អត់ដឹងដែរ។
មានតែគ្នាយើងប៉ុន្មាននាក់ប៉ុណ្ណោះដែលឆ្លើយឆ្លងគ្នាជាប់រហូតមក។
ខ្ញុំមិនឃើញសមាជិកផ្សេងទៀតផ្ដល់យោបល់អ្វីសោះ។
ខ្ញុំស្វាគមន៍ជួយជ្រោមជ្រែងទាំងអស់ តែប្រធានបទដែលសិទ្ធីគុណលើកឡើង ដូចជាមិនមានទាក់ទងនឹង Python ឱយបានស៊ីជំរៅទេ។ it4ug របស់វិចិត្រប្រហែលជាត្រូវគ្នាជាង។ ខ្ញុំចូលរួមក្រុម PyKhmer គ្រាន់តែចង់រៀន python សំរាប់សរសេរកម្មវិធីបញ្ជារ និង ទទួលពត៌មានម៉ាស៊ីនផ្នែកមេកានិចប៉ុណ្ណោះ។ ផ្នែកផ្សេងៗដែលសិទ្ធិគុណ បានលើកឡើងខ្ញុំអាចដឹងបាន អាចណែនាំអ្នកដំបូងបាន តែមិនអាចបកស្រាយឱយបានស៊ីជំរៅដូចអ្នកដែលចេញពីផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រទេ។
ខ្ញុំគិតឃើញជំរើស ៣៖
១. បង្កើតប្រធានបទទាំងនេះក្នុង pykhmer,
២. យកប្រធានបទទាំងនេះ សំរាប់ជួយសរសេរអត្ថបទនៅ it4ug
៣. បង្កើតក្រុមមួយទៀត សំរាប់ប្រធានបទទាំងនេះ
ខ្ញុំសោកស្ដាយដែរ ដោយយើងមិនទាន់បានចាប់ផ្ដើមអ្វីសោះដែលទាក់ទង python។ មានតែសារ៉ាក់ម្នាក់ដែលឧស្សាហ៍សរសេរអត្ថបទថ្មីៗ នៅ PyKhmer។ ខ្ញុំចង់បង្កើតគំរោង documentation project សំរាប់ support opensource តែម្ដង ទើបយើងមិនច្រលំនឹងគេ។ បើសិនអ្នកទាំងអស់គ្នាត្រូវការជួបគ្នា ខ្ញុំអាចទទួលបាន នៅ ITC អគារ C រោងជាងមេកានិច លើកលែងថ្ងៃអាទិត្យ ជួនកាលគេបិទទ្វារមិនអាចចូលបាន។
វីរៈ