Announcement for Bid

7 views
Skip to first unread message

Houn Hoeun

unread,
Feb 27, 2017, 3:36:05 AM2/27/17
to ngin.n...@undp.org, Socheata Kim, SEY Peou, nat-n...@googlegroups.com, NEP, Sovandara Hean, tdsp.c...@gmail.com, Norm Kimorn, Ket Chum, Song Kunthea, Keo Mara, Khiev Sadeth
ជម្រាបសួរអស់លោក លោកស្រី

សេចក្ដីជូនដំណឹងស្ដីពីការដេញថ្លៃ

ប្រកាសជ្រើសរើស និងដាក់ឲ្យមានការដេញថ្លៃដំឡើង ស្ថានីយសាកអាគុយប្រើសូឡា​ចំនួន ៣កន្លែង នៃគម្រោង

លើកកម្ពស់ជីវភាពសហគមន៍តាមរយៈផ្ដល់សេវាសាកអាគុយប្រើពន្លឺព្រះអាទិត្យ និងដំណើរការទេសចរណ៍ធម្មជាតិ។

ខេត្តៈ សៀមរាប

ស្រុកៈ ស្វាយលើ

ឃុំៈ ខ្នងភ្នំ

អង្គការគោលដៅយើង និងអង្គការទឹកដីសុវណ្ណភូមិ (OOO/TDSP) បានអនុវត្តន៍គម្រោងរួមគ្នា ដោយបានការគាំទ្រថវិកាពីអង្គការ UNDP-UNOPS ប្រចាំប្រទេសកម្ពុជា នៃគម្រោង KHM/SGP/OP6/Y2/CORE/CC/2016 ព្រមទាំងមានកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបនិងអាជ្ញាធរមូលដ្ឋានបានកំពុងអនុវត្តនូវកម្មវិធីរបស់ខ្លួនស្ដីពី“ការ អភិរក្សតំបន់ទេសភាពសហគមន៍នៅផ្នែកខាងលើនៃទីជម្រាលស្ទឹងសៀមរាប នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម  ភ្នំគូលែន ស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

អង្គការ OOO/TDSP សូមគោរពអញ្ជើញបណ្ដាក្រុមហ៊ុនក្នុងស្រុក ដើម្បីចូលរួមដេញថ្លៃក្នុងការងារ ដំឡើងស្ថានីយសាកអាគុយប្រើសូឡា​ចំនួន ៣កន្លែង ស្ថិតនៅក្នុងភូមិតាពេញ ភូមិសង្កែឡាក់ និងភូមិពពេល នៃឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ លក្ខខណ្ឌដំឡើងស្ថានីយសាកអាគុយប្រើសូឡា​ មានលម្អិតនៅក្នុងទម្រង់បែបបទដែលមាននៅការិយាល័យអង្គការ OOO/TDSP(មន្ទីរបរិស្ថានខេត្តសៀមរាប)  ឬទំនាក់ទំនងទៅ លោក ហ៊ាន សុវណ្ណដារា នាយកអង្គការទឹកដីសុវណ្ណភូមិ តាមរយៈសារអេឡិចទ្រូនិច tdsp.d...@gmail.com  ឬក៏អាចចូលទៅទាញយកនៅក្នុងសារអេឡិចទ្រូនិច ដែលបានជូនភ្ជាប់មកនេះផងដែរ និងនៅក្នុងពាក់កណ្ដាលសប្ដាហ៍នេះនឹងមានការចុះផ្សាយនៅក្នុងសារព័ត៌មានខ្មែរ កាសែតរស្មីកម្ពុជា ផងដែរ។ 


លោកអ្នកអាចចូលទៅទាញយកឯកសារ ទម្រង់សំណើដេញថ្លៃ ដែលបានភ្ជាប់មកជាមួយសារអេឡិចទ្រូនិចនេះបាន។

សួមអស់លោក លោកស្រី មេត្តាជួយចែកចាយព័ត៌មាននេះ ដល់មិត្តភ័ក្រ្ត និងព្រមទាំងបណ្ដាញផ្សេងៗដោយក្ដីអនុគ្រោះផងចុះ។

សូមអរគុណ

 
Sincerely your

ហ៊ន ហឿន HOEUN Houn (Mr.)
Executive Director of Our Objective Organization "O.O.O"
Email: hhoo...@gmail.com  or in...@ourobjective.org
SKYPE : hoeunooo
Website: www.ourobjective.org
Mobile Phone :(855 16) 375 950 / 011 50 20 20


សេចក្ដីជូនដំណឹងប្រកាសរកអ្នកដេញថ្លៃសាងសង់ស្ថានីយសូឡាសាកអាគុយ.pdf
ទម្រង់សំណើរដេញថ្លៃ.docx

Sroeurn Mam

unread,
Feb 28, 2017, 11:57:42 PM2/28/17
to nat-network
Thanks for Info

Best regard.

--
You received this message because you are subscribed to the Google Groups "NAT network" group.
To unsubscribe from this group and stop receiving emails from it, send an email to nat-network+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/d/optout.



--

MAM Sroeurn

GROW KH FINANCE Plc


E-mail: mam.s...@gmail.com/ mam_s...@yahoo.com
Tel (+855) 012 928632/ 016 928632.
Add: Borey Rasmey Ksoeng Village , Sangkat Rakaknong, Dounkeo town, Takeo Province,Cambodia
Reply all
Reply to author
Forward
0 new messages