ដោយ៖ ខ្មែរស្ថាបនា ថ្ងៃសុក្រ ទី27 ខែឧសភា ឆ្នាំ2011 ម៉ោង 15:33
និស្សិតស្រី១ក្រុម អាចត្រូវបានដកសញ្ញាប័ត្រ បន្ទាប់ពីបានថតរូបអាក្រាតកាយ និង បង្ហោះរូបភាពនេះ មុនថ្ងៃទទួលសញ្ញាប័ត្រមហាវិទ្យាល័យ។
គួររំលឹកថា បន្ទាប់ពីការប្រលងចុងក្រោយ នៃវគ្គសិក្សាមហាវិទ្យាល័យ និស្សិតស្រីៗចំនួន ២៣ រូប បានរួមគ្នាថតរូបអាក្រាត ហើយលាក់អត្តសញ្ញាណតាមរយៈការលាបភ្នែកពណ៌ខ្មៅ រួចបង្ហោះឡើងតាមប្រព័ន្ធអ៊ីនធើណែត ក្នុគោលបំណងគូសបញ្ជាក់ពេលវេលា សំរេចបញ្ចប់វគ្គរៀនសូត្រ។
អ្នកនាំពាក្យរបស់សាលាបានឲ្យដឹងថាៈ “នេះជាទង្វើមិនអាចទទួលយកបាន និង នាំមកនូវការអាម៉ាសចំពោះសាលា។ វានឹងបង្កការសម្លឹងឃើញមិនបានត្រឹមត្រូវពីសំណាក់បុគ្គលិក ឬ និស្សិតដែលមានសំណាងធ្វើការ និង រៀនសូត្រនៅសាលា”។
ប៉ុន្តែនិស្សិតបុរសម្នាក់ពោលថាៈ “ខ្ញុំមិនដឹងថា តើគេអាចសម្គាល់ដឹងស្រីៗទាំងនោះ បានដែរ ឬទេ បើពួគគេមិនអាចមើលឃើញមុខមាត់របស់ពួកគេផង ប៉ុន្តែប្រាកដណាស់ នាងៗនឹងជួបប្រទះរឿងរ៉ាវជាច្រើនគួរឲ្យចាប់អារម្មណ៍”៕
Loun Bunthan
District Coordinator
Cambodian Center for Study and Development in Agriculture (CEDAC)
3 Village, Sangkat Kompong Leav,Prey Veng City, Prey Veng Province, Cambodia
Skype: bunthanloun
Tel: 092 94 97 31
097 88 41 416