សូមស្វាគមន៍

44 views
Skip to first unread message

Sovann Heng

unread,
Jun 9, 2012, 12:33:55 AM6/9/12
to
សួស្តី​អ្នក​ទាំងអស់គ្នា!
រីករាយ​ណាស់​ដែល​បាន​ឃើញ​វត្តមា
ន​លោកអ្នក​ក្នុង​វេទិកា​អ្នក​ដៅ​ផែនទី​ហ្គូហ្គល​នៅ​កម្ពុជា វត្តមាន​លោក​អ្នក​នឹង​ជំរុញ​ឲ្យ​វេទិកា​នេះ​កាន់​តែ​មាន​ភាព​សកម្ម​ឡើង​ថែម​មួយ​កម្រិត​ទៀត ។
គោល​បំណង​ក្នុង​ការ​បង្កើត​វេទិ
កា​នេះ​ឡើង គឺ​ដើម្បី​ដោះដូរ​មតិយោបល់​គ្នា រវាង​អ្នក​ដៅ​ផែនទី​ទាំងឡាយ​នៅ​កម្ពុជា ។

គោលបំណង៖
  • ពិភាក្សា​គ្នា​ដើម្បី​ស្វែងរក​ចំណុច​រួម ដែល​អ្នក​ទាំងអស់​គ្នា​អាច​ទទួល​យក​បាន ។ សមាជិក​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​បញ្ចេញ​មតិ
  • បង្កើត​វេទិកា​នេះ​ឡើង​ផ្តាច់​ចេញ​ពី​វេទិកា​ផ្សេងទៀត​ ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ​ដែល​ពុំ​សូវ​ចាប់​អារម្មណ៍​អំពី​ការ​ប្រើប្រាស់ Google Mapmaker នេះ ។
  • ក្នុង​ករណី​ចាំបាច់​ សមាជិក​អាច​ស្នើ​សុំ​ឲ្យ​សមាជិក​ផ្សេងទៀត​ជួយ​ ធ្វើការ​ពិនិត្យ​ និង​យល់ព្រម​ ដើម្បី​ឲ្យ​ការ​កែប្រែ​របស់​អ្នក​អាច​ចេញ​ផ្សាយ​បាន​យ៉ាង​លឿន ដោយ​ពុំ​ចាំបាច់​ឈរ​តម្រង់​ជួរ​យ៉ាង​វែង​នោះ​ទេ ។
  • ចំណាត់​ថ្នាក់​ក្រុម​សមាជិក​ទៅ​តាម​បណ្ដា​ខេត្ត​/ក្រុង ដើម្បី​បង្កើត​បាន​បញ្ជី​ទំនាក់ទំនង​មួយ​ ដែល​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​តំបន់​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ដៅ​ផែនទី ឬ​អនុម័ត​ឲ្យ​ចេញ​ផ្សាយ ។
  • អក្សរ​ខ្មែរ​បង្ហាញ​ពាសពេញ​ផែនទី Google ក្នុង​ដែន​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។
  • ក្រោម​កិច្ច​សហការ​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​ ពី​លោកអ្នក កម្ពុជា​នឹង​ទទួល​បាន​ផែនទី​ដែល​មាន​គុណភាព​ខ្ពស់ ។
  • បង្កើត​បាន​ជា​ក្បួន​រួម ជ្រើស​ប្រើ​ឯកសារ​ជា​ផ្លូវការ​ណា​មួយ​ជា​រួម​ ដើម្បី​កាត់​បន្ថយ​ការ​កែ​ចុះ​ឡើង​ច្រើន​សារ​មិន​ចេះ​ចប់ ។
  • ការ​រក្សា​បច្ចុប្បន្នភាព​ផែនទី​បាន​ខ្ពស់​ នឹង​អាច​ជួយ​លើក​កម្ពស់​វិស័យ​ផ្សេងៗ ដូច​ជា​វិស័យ​ទេសចរ​ គមនាគមន៍​ជា​ដើម
  • រួម​ចំណែក​បង្កើន​ការ​ប្រើប្រាស់​យូនីកូដ​ខ្មែរ​លើ​ស្ថាន​បណ្ដាញ ឲ្យ​បាន​កាន់តែ​ទូលំ​ទូលាយ​មួយ​កម្រិត​ថែមទៀត ។

សមាជិកភាព៖

  • សមាជិក​ចូល​រួម​ត្រូវ​មាន​ការ​អញ្ជើញ ឬ ​ស្នើសុំ​ពី​សាមីខ្លួន​ ពុំ​ត្រូវ​បន្ថែម​បញ្ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​ដោយ​បង្ខំ​ឡើយ ។
  • ត្រូវ​មាន​ប្រវត្តិ​ចំនួន​កែសម្រួល​ចាប់​ពី​១០​ឡើង​ទៅ ។
  • មាន​គណនី​អ៊ីមែល Gmail ឬ Google App តែ​យើង​លើកទឹកចិត្ត​ឲ្យ​ប្រើ​គណនី​ ជីមែល​ច្រើន​ជាង ។
  • មាន​ភាព​ថ្លៃថ្នូរ​ ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។
Reply all
Reply to author
Forward
This conversation is locked
You cannot reply and perform actions on locked conversations.
0 new messages