ផលប្រយោជន៍ជាតិខ្មែរ

5 views
Skip to first unread message

Khemara Jati

unread,
Jul 4, 2011, 10:55:21 PM7/4/11
to Kjti

ពត៌មានពីមាតុភូមិ

ខេមរជាតិ

ព្រះវិហារ

វិបត្តិផ្ទៃក្នុងថៃ

ផលប្រយោជន៍ជាតិខ្មែរ


ជាបថមគួរគប្បីយើងក្រឡេកមើលបន្តិចអំពីទិដ្ឋភាពទូទៅនៃនយោបាយថៃ តាក្ស៊ីនស្ហីនាវត្រាកើតនៅខែត្រឈៀងម៉ៃ នៅថ្ងៃទី៦កក្កដាឆ្នាំ១៩៤៩ ជាសេដ្ឋីដែលមានប្រាក់រាប់កោដិដុ ល្លាពីឧស្សាហកម្មកុមព្យូទ័រ ជានាយទុនសម័យថ្មីផ្នែក ឧស្សាហកម្ម ។ តាក្ស៊ីនធ្លាប់បានចូលបំរើក្នុងកងទ័ព ដូច្នេះគាត់មានការគាំទ្រច្រើនពីសំណាក់យោធា ។ នាយទុន សម័យបច្ចុប្បន្នមិនចាំបាច់ត្រូវការចូលប្រឡូកជាមួយកសិករទេ ព្រោះហេតុដូច្នេះហើយបានជាអាចអនុញ្ញាតឲ្យតាក្ស៊ីន ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃពេញមួយអាណត្តិ៥ឆ្នាំពីថ្ងៃទី៩កុម្ភៈឆ្នាំ២០០១ ។ គាត់បានជាប់ឆ្នោតនៅអាណត្តិបន្ទាប់ សំរាប់៥ឆ្នាំទៀតពីថ្ងៃទី៦កុម្ភៈឆ្នាំ២០០៥ ។ តាក្ស៊ីនត្រូវគេធ្វើរដ្ឋប្រហារពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០០៦ នៅឳកាសគាត់ធ្វើ ដំណើរទៅចូលរួមក្នុមហាសន្និបាតុអង្គការសហប្រជាជាតិនៅទីក្រុងនូវយ៉ក ។


ព្រះរាជវង្សស្តេចថៃមានសម្បត្តិជាង៣០កោដិដុល្លា គឺជារាជវង្សដែលមានសម្បត្តិលើសគេក្នុងចំណោមស្តេចគ្រងរាជ នៅលើផែនដីយើងនេះ ។ ប៉ុន្តែទ្រព្យសម្បតិ្តទាំងប៉ុន្មានបានមកពីអចលនវត្ថុដែលភាគច្រើនមាននៅទីក្រុងបាងកក គឺជាសេដ្ឋីជំនាន់បុរាណមួយដែលមានបាន ដោយសារសេដ្ឋកិច្ចបែបសក្តិភូមិ ។ គឺជាកត្តាដែលនាំឲ្យត្រកូលតាក្ស៊ីន មានប្រជាប្រីយភាពនិងទទួលការគាំទ្រពីសំណាក់កងទ័ព ។


នៅក្នុងកាលទេសបច្ចុប្បន្ន ព្រះចៅថៃមានជំងឺជាទម្ងន់ ។ អំណាចទាំងប៉ុន្មានស្ថិតនៅក្នុងការគ្រប់គ្រងនៃក្សត្រីយានី។ ព្រះរាជបុត្រដែលត្រូវជាព្រះរៀមអសមត្ថភាព ។​ ផ្នែកយោធាបែកបាក់។ ថៃយកបញ្ហាព្រះវិហារមកធ្វើជាដំណោះ ស្រាយដើម្បីសាកល្បងរករូបមន្តធ្វើការបង្រួបបង្រួមប្រទេសថៃឡើងវិញតាមរយៈការប្រយុទ្ឋក្នុងទ្រង់ទ្រាយជាតិនិយមថៃ។ តែព្រះវិហារមិនបាននាំមកនូវភាពកក់ក្តៅដល់ស្មារតីប្រជាពលរដ្ឋថៃឡើយ។ ផ្ទុយទៅវិញចំបាំងនេះធ្វើឲ្យរំខានដល់អា ជីវកម្មខ្មែរដែលរស់នៅតាមដំបន់សុរិន្ទនិងស៊ីសាកេតជាពិសេសផ្នែកទេសចរ ។ ត្បឹតការប្រយុទ្ឋគ្នាដំរូវឲ្យមានការជំ លៀសប្រជាពលរដ្ឋចេញពីភូមិដ្ឋាន ។ កងទ័ពថៃដឹងច្បាស់ណាស់ថាកម្លាំងយោធារបស់ខ្លួនទោះកំរឹតណាក៏ដោយក៏ មិនអាចសាកល្បងជាមួយថ្វីអាវុធខ្មែរបានឡើយ ។ ក្រៅពីនេះទៀត ប្រជាពលរដ្ឋរស់នៅទាំងសងព្រំដែនសុទ្ឋតែធ្លាប់ ចេញចូលទៅវិញទៅមករកគ្នាជាប្រក្រតី។ ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋនៅដំបន់ទាំងនេះសុទ្ឋតែជាពួកអាវ ក្រហម ។


ការបែកបាក់គ្នានៅក្នុងជួរកងទ័ពនិងទឹកចិត្តរបស់ប្រជាពលរដ្ឋថៃបណ្តាលឲ្យបាតុកម្មនៃពួកអាវក្រហមបន្តរហូតជិតមួយខែនៅក្នុងសង្កាត់មួយចំកណ្តាលទីក្រុងបាងកកពីខែមេសាឆ្នាំ២០០៩ ដោយមានការចូលរួមពីឧត្តមសេនីយម្នាក់កំពុងបំពេញបេសកកម្មក្នុងក្រសួង ។ ឃាតកម្មទៅលើឧត្តមសេនីយ នេះពីសំណាក់ឃាតករបិទមុខ ជាព្រឹត្តិការណ៍មួយដែលកើតឡើង​ដោយកំរនៅប្រទេសថៃ ។ ជាហេតុដែលបណ្តាលឲ្យ មានការបង្រ្កាបធ្វើឲ្យបាតុករស្លាប់និង របួសរាប់រយនាក់ ។


ការបោះឆ្នោតដែលប្រព្រឹតិ្តទៅថ្មីៗនេះ ពីថ្ងៃទី៣កក្កដាឆ្នាំ២០១១ បក្សភឿថៃនៃពួកអាវក្រហមដឹកនាំដោយប្អូនស្រី តាក្ស៊ីន ឈ្មោះឡាក់យីងស៊ីនាវត្រា ជាពាណិជការនីអាយុ៤៤ឆ្នាំទទួលបានសម្លេងប្រមាណ៣០០កៅអីក្នុងចំនួនកៅអី ទាំងអស់៥០០។ ពួកអ្នកនៅភូមិភាគឧត្តរទឹសនិងនៅសុរិន្ទបានបោះឆ្នោតយ៉ាងកុះករឲ្យពួកអាវក្រហម។ ជាការធម្មតា។


លទ្ឋផលនៃការបោះឆ្នោតនេះនឹងបញ្ចប់បញ្ហាប្រទូស្តរាយគ្នានៅដំបន់ព្រះវិហារ ។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ខ្មែរយើងត្រូវ ប្រឈមមុខជាមួយបញ្ហាគំរាមកំហែងធំមួយទៀតពីសំណាក់ប្រទេសថៃ ។ ពួកឈ្មួញឧស្សាហកម្មថៃមានចង្កូមវែង មិន ខុសពីយួនឡើយ ។ សេដ្ឋកិច្ចនៃខែត្រយើងទាំងប៉ុន្មាននៅតាមបណ្តោយព្រំដែនខាងលិចនឹងត្រូវថៃត្របាក់លេបជា មិនខាននៅក្នុងល្បឿន​មួយលឿនជាងមុន មិនខុសគ្នាពីខែត្រខ្មែរយើងនៅតាមព្រំដែនខាងកើតឡើយ ដែលសេដ្ឋកិច្ច យើងត្រូវយួនក្តោបក្តាប់ស្ទើរតែទាំងអស់ ។ ប្រទេសជិតខាងយើងទាំងពីរបញ្ចេញវិស្វ កររបស់គេយ៉ាងជំនាញៗពីមហា វិទ្យាល័យរបស់គេយ៉ាងតិចផុតពី២ម៉ឺនទៅ៣ម៉ឺននាក់ក្នុងមួយឆ្នាំៗ ។ ចំណែកខ្មែរយើងវិញ អាចបញ្ចេញវិស្វករតែ ប៉ុន្មានរយនាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយថែមទាំងរៀនជាភា​សាគេទៀតផង។​ មិនតែប៉ុណ្ណោះ និស្សិតពូកែៗត្រូវគេ បោះនុយជាអាហារូបករណ៍ស្ទូចយកទៅសិក្សានៅមហាវិទ្យាល័យគេនៅបរទេស មាននៅអ៊ឺរុបនិងនៅសហរដ្ឋអាមេរីក ជាដើម ។ ពួកទាំងនេះនឹងមិនត្រឡប់មកមាតុភូមិវិញឡើយ ។  នៅក្នុងលក្ខណៈបែបនេះ​ តើយើងមានមធ្យោបាយ ឯណាអាចប្រយុទ្ឋជាមួយសំណង់ឧស្សាហកម្មបរទេសដ៏គំហុកមកលើប្រទេសយើង ឧស្សាហកម្មដែលគេប្រើវិស្វករ អ្នកឯកទេសនិងជំនាញការជាជនជាតិគេ ? ទុកខ្មែរយើងដែលជាជនជាតិដើមត្រឹមតែជាកម្មករ ?


នៅក្នុងអនាគតដ៏ខ្លីខាងមុខ ភូមិភាគខាងកើតនៃប្រទេសកម្ពុជាយើងនឹងស្ថិតនៅក្នុងក្រញ៉ាំនិងដង្កៀបនៃសេដ្ឋកិច្ចយួន ចំណែកភូមិភាគខាងលិចប្រទេសស្ថិតនៅក្រោមការត្រួតត្រានៃសេដ្ឋកិច្ចថៃមិនខាន ។


ជាអាទិ នៅក្នុងទីក្រុងភ្នំពេញយើងទាំងមូល គេសឹងតែរកមើលអក្សរខ្មែរលែងឃើញទៅហើយ ។ បើសិនជាមានក៏ សរសេរជាឡាតាំងដែរ ។ នៅគ្រប់ប្រទេសទាំងអស់ក្នុងភិភពលោក គេតែងដាក់ផ្លាកសរសេរជាភាសារបស់គេនៅគ្រប់ មុខស្ថានទូតនៃប្រទេសនិមួយៗ នៅពីលើអក្សរនៃស្ថានទូតនោះ ។ នៅកម្ពុជាយើង តើមានអក្សរជាភាសាខ្មែរសំរាប់ជន រួមជាតិយើងដែលមិនចេះអានភាសាបរទេសទេ? ហេតុអីក៏សូម្បីតែរថយន្តប៉ូលីសនិងផ្លាកដែលពាក់នៅដៃ អាវប៉ូលីស ក៏ចាំបាច់សរសេរជាអក្សរឡាតាំងដែរ ? នៅជប៉ុន បើសិនជាយើងមិនចេះអានអក្សរ ជប៉ុនទេ យើងមិនអាចបើកបរនៅ ប្រទេសជប៉ុនបានទេ ។ ចំណែកនៅភ្នំពេញ តើខ្មែរដែលមិនចេះភាសាបរទេស តើធ្វើដូចម្តេចដើម្បីបើកបរនៅ ភ្នំពេញបាន? ម៉្យាងទៀតគឺបញ្ហាសរសេរលេខ ។ សៀវភៅជាភាសាខ្មែរ ប៉ុន្តែដល់តួលេខជាលេខឡាតាំង ។ ហេតុអ្វីក៏យើងបែរជាបោះ បង់ចោលតួលេខដ៏ប្រណឹតនិងដ៏សង្ហាររបស់យើងចោលទៅវិញ ?


ភាសាមួយដែលគ្មានអក្សរសរសេរ ជាភាសាដែលកំពុងឆ្ពោះទៅរកការសាបសូន្យ ។ ប្រ ជាពលរដ្ឋមួយដែលគ្មានភាសា  ប្រជាពលរដ្ឋនោះកំពុងឆ្ពោះទៅរកការវិនាស ។ «​អក្សររលត់ ជាតិរលាយ អក្សរពណ្ណរាយ ជាតិថ្កើងថ្កាន» ៕


ម៉ុងរេអាល់ ថ្ងៃទី៤កក្កដាឆ្នាំ២០១១


110703-Élection Thai-Khmer.pdf
Reply all
Reply to author
Forward
0 new messages