ទឹកពុះបាតពាង

6 views
Skip to first unread message

Khemara Jati

unread,
Aug 15, 2011, 4:50:12 PM8/15/11
to Kjti

ទឹក​ពុះ​បាត​ពាង

 

ច័ន្ទ ១៥ សីហា ២០១១ 2:46 PM | ស សូរ្យកាន្ត


ជម្លោះ​ផ្ទៃ​ក្នុង​របស់​បក្ស​កាន់​អំណាច​ រវាង​សែ ជា ស៊ីម និង ហ៊ុន ​សែន បើ​ទោះ​បី​ជា​នៅ​ពេល​នេះ ​ ​មាន​​សភាព​ថមថយ មិន​សូវ​លេច​ធ្លោ​ដូច​មុន ដែល​គេ​អាច​និយាយ​ថា ស្ទើរ​តែ​ត្រូវ​បញ្ចប់​នៅ​លើ​បាត​ដៃ​របស់​បុរស​ខ្លាំង​តែ​មួយ​ក្ដី ប៉ុន្តែ សម្រាប់​គូបដិបក្ខ​ទាំង​ពីរ ​វា​នៅ​តែ​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ដដែល​បើ​សិន​​ជា​​ភាគី​ណា​មួយ​ភ្លេច​ខ្លួន ឬ មើល​រំលង​នោះ។
 
ក្នុង​ស្ថាន​ភាព​មិត្ត​ដែល​ជា​សត្រូវ ហ៊ុន ​សែន ​មនុស្ស​ចិត្ត​ស្លុយ​ហ៊ាន​ប្រមាថ ហ៊ាន​សម្លាប់​​គ្មាន​ក្រែង​ដោយ​មិន​គិត​ពី​គុណធម៌ សីលធម៌ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​ដូច​ជា​បាន​គ្រប់​​គ្រង អំណាច​យ៉ាង​ណែន​នៅ​ក្នុង​ដៃ នៅ​តែ​មាន​ក្ដី​បារម្ភ យ៉ាង​ខ្ពស់ ​ហើយ​បាន​ប្រឹង​ប្រែង​រិៈ​រក​គ្រប់​វិធី​ជា​យុទ្ធ​សាស្ត្រ​ដើម្បី​ទប់​ទល់​ជា​មួយ​សត្រូវ​របស់​ខ្លួន។ ពោល​គឺ​ទាំង​សត្រូវ​ខាង​ក្រៅ​ដែល​មាន គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​តែង​តែ​រិះគន់​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​និង​អារម្មណ​សាធារណៈ​ជន​ខ្មែរ និង​សត្រូវ​ខាង​ក្នុង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ដែល​មាន​ ជា ស៊ីម , ស ខេង និង​ពួក​មនុស្ស​ចាស់ៗ​​ដ៏​ទៃ​ទៀត របស់​បក្ស​​ប្រជាជន​ដែល​ពុំ​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​បក្ស​នេះ ខណៈ​ផល​ប្រយោជន៍​ស្ទើរ​តែ​ទាំង​អស់​របស់​ជាតិ​​ត្រូវ​បាន​ក្ដោប​យក​​ដោយ​ក្រុម ហ៊ុន​ សែន ភាគ​ច្រើន​ជា​​មនុស្ស ខ្មែរ​ស្រ ឡាយ​ចិន-យួន។ ដែល​នេះ​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​ចាស់ៗ មាន​ប្រវត្តិ​ជា​ពួក​ខ្មែរ​យៀក​មិញ​មិន​សប្បាយ ចិត្ត​ឡើយ។
 
មាន​ការ​រអ៊ូរទាំ​ដូច​បាយ​ពុះ ដែល​ក្រុម​បក្ខ​ពួក​សាច់​ញាតិ​របស់​មនុស្ស​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ជួរ​សែ​បក្ស​ប្រជាជន​ពុំ​ត្រូវ​បាន​តែង​តាំង​ផ្ដល់​តួនាទី ក្រៅ​តែ​ពី​ក្រុម​មនុស្ស​ដែល​ជា​បក្ខ ពួក​សែ​ស្រ ឡាយ​របស់ ហ៊ុន សែន ដែល​រីក​ដុះដាល​យ៉ាង​ច្រូង​ច្រាង​នៅ​គ្រប់​ស្ថាប័ន​របស់​រដ្ឋ ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ ជា ស៊ីម និង​បក្ស​ពួក​មួយ​ក្ដាប់​តូច ដែល​ត្រូវ​បាន ហ៊ុន សែន អនុញ្ញាត​ឲ្យ​ស្ថិត​នៅ​ក្នុង​អំណាច មាន​​សភាព​ដូច​ជា​មនុស្ស​ងាប់​ទាំង​រស់ ដោយ​បាន​ត្រឹម​តែ​ទល់​ត្របក​ភ្នែក​សម្លឹង​មើល​ភាព​អយុត្តិធម៌ ដែល​ក្រុម​ហ៊ុន សែន បាន​សាង​មក​លើ​ខ្លួន​​តែ​ប៉ុណ្ណោះ​។
 
ជា​ការ​ស្ដែង​ចេញ​​នូវ​ភាព​ឈឺ​ចាប់​ គេ​កត់​សម្គាល់​ឃើញ​ភាព​លេច​ធ្លោ ជា ស៊ីម បាន​ធ្វើ​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី៣​ដែល​យ៉ាង​ហោច​ណាស់​ជិត​មួយ​ឆ្នាំ​កាល​ពី​ឆ្នាំ២០០៤​ ដែល​ប្រធាន​ព្រឹទ្ធសភា​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​រូប​នេះ បាន​ធ្វើ​លេស​ជា​មាន​ជម្ងឺ​គេច​ចេញ​ពី​ប្រទេស ពុំ​ព្រម​ចុះ​ហត្ថលេខា​​បើក​ផ្លូវ​ឲ្យ​​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។មួយ​ខ្នាយ​នេះ បាន​ធ្វើ​ឲ្យ​ហ៊ុន សែន ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង​​ហើយ​មាន​ពេល​ខ្លះ​នៅ​តាម​វេទិ​ការ​សាធារណៈ​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​ប្រើ​ប្រាស់​វោហារ​សព្ទ​​វាយ​ប្រហារ មេ​បក្ស​របស់​ខ្លួន តាម​របៀប​អ្នក​លេង​ធន់​ទាប ហៅ​សុទ្ធ​តែ​”អា​កញ្ចាស់”ទៀត​ផង។
 
បន្ថែម​លើ​នេះ​ជា​វិធី​ធ្វើ​ទារុណ​កម្ម​ផ្លូវ​ចិត្ត ដល់​មេ​ដឹកនាំ​ដែល​មាន​វ័យ​ចាស់​ទុរន់ទុរា របស់​ខ្លួន​​ឲ្យ​មាន​ជីវិត​បាន​ត្រឹម​តែ​បើក​ភ្នែក​ភ្លិៈៗ​ពិបាក​ជាង​ស្លាប់​នោះ​ ហ៊ុន សែន បាន​រឹប​.ក​ម្ដង​បន្តិចៗ​កាត់​ជើង​កាត់​ដៃ​ ជា ស៊ីម ស្ទើរ​គ្មាន​សល់ ។ ក្នុង​នោះ​មាន​ដូច​ជា​ការ​កាត់​បន្ថយ​​ចំនួន​អង្គ​រក្ស​របស់ ​ជា ស៊ីម ពី​៥០០នាក់​មក​នៅ​ត្រឹម​៣០០​នាក់​, ការ​ដក​ហូត​និង​ចាប់​ខ្លួន​មនុស្ស​សំខាន់​ៗ​ដែល​ស្និទ្ធ​និង​ជា​ ស៊ីម ,ស ខេង ដូច​ ជា ហ៊ុន ហ៊ាន អតីត​ស្នងការ​ខេត្ត​បន្ទាយ​មាន​ជ័យ , ផ្កាយ​៣ ​ម៉ឹក​ តារា​ដែល​ធ្លាប់​​ជា​​មេ​អង្គ​រក្ស​របស់ ស ខេង ហើយ​កាល​ពី​ថ្ងៃ​សៅរ៏​ចុង​សប្ដាហ៏​កន្លង​ទៅ​នេះ​គឺ ឈឿន ចាន់ថន ហៅ​​ម៉ៅ ផ្កាយ​៣ មេ​អង្គរក្ស​ ជា ស៊ីម ។ ហើយ​ដែល​ទន្ទឹម​គ្នា​នេះ​ជា​ការ​ចំអក ហ៊ុន សែន ក៏​បាន​តម្លើង​ឋានន្តរសក្ដិ​ដល់​មនុស្ស​​របស់​ខ្លួន ដូច​ជា​ ជា តារា, គន់ គីម , ហ៊ីង ប៊ុនហៀង ឲ្យ​ឡើង​ជា​អគ្គ​មេបញ្ជាការ​រង​ផ្កាយ​៤​និង​ខ្លះ​​មាន​​តួនាទី​ស្មើ​នឹង​ទេស​រដ្ឋមន្ត្រី​,រដ្ឋ​មន្ត្រី ។ក្នុង​នោះ​សូម្បី​តែ ហ៊ុន ម៉ាណែត និង ឌី វិជ្ជា ដែល​ជា​កូន​បង្កើត​និង​​កូន​ប្រសា​របស់​ខ្លួន​ក៏​ត្រូវ​បាន​តម្លើង​តួនាទី​,អំណាច​រួម​ទាំង​មាន​កម្លាំង​អង្គរក្ស និង គ្រឿង​សព្វាវុធ​យ៉ាង​សំពីង​សំពោង​ផង​ដែរ។
 
ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សម្រាប់ ហ៊ុន ​សែន បាន​ដឹង​យ៉ាង​ច្បាស់​ណាស់​ថា ទង្វើ​ទាំង​នេះ​របស់​ខ្លួន​វា​និង​​កាន់​តែ​ធ្វើ​ឲ្យ​បាត​ពាង​ឡើង​កំ​ដៅ ហើយ​នៅ​ថ្ងៃ​ណា​មួយ​វា​នឹង​ធ្វើ​ឲ្យ​ទឹក​បាត​ពាង​​​ពុះ​ច្រាល​ឡើង ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​អំណាច​របស់​ខ្លួ​ន។យ៉ាងហ្នឹងហើយ​ដែល​នាយករដ្ឋមន្ត្រី​រូប​នេះ​ចេះ​តែ​​ស្រ​ម៉ៃ​ឃើញ​ពី​គ្រោះ​ថ្នាក់​អំណាច​ដោយ​ដៃ​ក្រុម ជា ស៊ីម ហើយ​ចេះ​តែ​រក​វិធី​កំទិច​ក្រុម​នេះ​ឲ្យ​ដល់​ទីបំផុត​នោះ​។ប៉ុន្តែ​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​ខ្លះ​មើល​ឃើញ​​ថា​​វា​អាច​ផ្ដល់​នូវ​ចម្លើយ​ខុស​ពី​នេះ​នោះ​គឺ​វា​កាន់​តែ​ធ្វើ​ឲ្យ​ទម្ងន់​នៃ​ភាព​អត់​ធ្មត់​របស់​ក្រុម​ ជា ស៊ីម កាន់​តែ​ស្រាល​ទៅ​ៗ​ហើយ​វា​នឹង​ងាយ​ធ្វើ​ឲ្យ​រ៉ឺស៊័រ​ខ្ទាត​ឡើង។ពោល​គឺ​វា​នឹង​ក្លាយ​ជា​ដើម​ចម​នៃ​បដិវត្តន៏​ដែល​នឹង​ធ្វើ​ឲ្យ​អំណាច​​ហ៊ុន​សែន​ក្រឡាប់​ចក្រ៕
 
http://www.fpmonline.net/archives/8588
 
ផ្សាយបន្តដោយ ខេមរជាតិ
 
 
Reply all
Reply to author
Forward
0 new messages