ពត៌មានពីមាតុភូមិ
ខេមរជាតិ
ទីបំផុតគំរោងសង់រោងចក្រចំរាញ់ប្រេងកាតកំពុងលេចចេញរូបរាងឡើង។ កាលណាយើងមានរោងចក្រចំរាញ់ប្រេងកាត យើងមិនគ្រាន់តែមានប្រេងសំរាប់ចាក់យានយន្តប៉ុណ្ណោះទេ គឺយើងមានប្រេងសំរាប់ចាក់យន្តហោះ ព្រមទាំងកាកសំ ណល់សំរាប់ផលិតវត្ថុអំពីប្លាស្ទីកថែមទៀត។ មិនតែប៉ុណ្ណោះ យើងថែមទាំងមានអ្វីៗសំរាប់អភិវឌ្ឍន៍មណ្ឌលអគ្គីសនីទំ នើបស្ទើរតែគ្រប់កន្លែងទូទាំងកម្ពុជាទាំងមូល។ យើងអាចផលឹតខ្សែនាំភ្លើងពីដំបន់មួយទៅដំបន់មួយពាសពេញប្រទេស បានដោយងាយ។ ពេលនោះគ្មានអ្នកណាម្នាក់ហ៊ានយកលេសថាខ្មែរគ្មានខ្សែនាំភ្លើង ឬមួយគ្មានមធ្យោបាយបង្ហូរភ្លើង ទាំងប៉ុន្មានពីទំនប់ជលវារីសេសានទីពីរទៅកាន់យួនបានទៀតឡើយ!
រោងចក្រចំរាញ់ប្រេងកាតនេះអាចបញ្ចេញប្រេងឥន្ឋនៈនិងបណ្តាលឲ្យមានវត្ថុដែលផលឹតដោយកាកប្រេងកាតបានថោក ជាទីបំផុត ជាលក្ខណៈមួយអាចឲ្យយើងកាត់បន្ថយការនាំចូលបានដោយងាយ។ ដូច្នេះសំណង់នេះជាវិភាគទានមួយដ៏ សំខាន់បំផុតសំរាប់អភិវឌ្ឍន៍មាតុភូមិយើង អាចអនុញ្ញាតឲ្យប្រទេសយើងងើបចេញផុតពីទាសភាពប្រៀបធៀបទៅនឹងប្រ ទេសដទៃទៀតនៅក្នុងដំបន់តែមួយ។ ថ្ងៃណាមួយយើងនឹងជីកជ្រលងបាតសមុទ្រនៅកំពង់ផែព្រះសីហនុក្រុងកំពង់សោម អនុញ្ញាតឲ្យនាវាសមុទ្រធុនធំមានការងាយស្រួលអាចចូលសំចតបាននៅកំពង់ផែសមុទ្ររបស់យើង ។
Nouvelles du Cambodge
Enfin un projet de raffinerie. Avec une raffinerie, nous pouvons non seulement avoir de l'essence pour les voitures, mais aussi du kérosène pour les avions et fabriquer des objets en plastique. Nous pouvons aussi avoir de quoi développer des centrales électriques thermiques un peu partout au Cambodge. Il y aura des lignes à haute tension partout au Cambodge. On ne peut plus prétexter le manque de lignes à haute tension pour exporter la presque totalité de l'électricité du barrage de Sesan II au Vietnam ! Cette raffinerie va rendre l'essence et les dérivées du pétrole meilleure marché et diminuer nos importations. C'est donc une grande contribution pour développer notre pays pour le rendre plus indépendant par rapport aux autres pays de notre région. Un jour nous creuserons un chenal pour permettre à des bateaux de grand tonnage d'accoster à Sihanoukville.
http://www.phnompenhpost.com/index.php/2011061649789/Business/petrol-authority-plans-refinery.html
Petrol authority plans refinery
Thursday, 16 June 2011 15:01 Phnom Penh Post
Soeun Say