លិខិត​អញ្ជើញ​ចូល​រួម​បុណ្យ​​ផ្កា​រស្មី​សាមគ្គី និង​រំ​លឹក​គុណ​គ្រូ នៅ​អង្គ​ការ​ ភី​អីន​ស៊ី (PNC)

2 views
Skip to first unread message

pen vannak

unread,
Feb 20, 2014, 3:38:10 AM2/20/14
to dopstudents
ជូន​ចំ​ពោះ​មិត្ត​ភក្តិ​ទាំង​អស់,

តើ​អ្នក​សុខ​សប្បាយ​ជា​ទេ?
សង្ឃឹម​ថា​ការ​ងារ​របស់​អ្នក​ទាំង​អស់​គ្នា​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​រលូន និង​រីក​ចំ​រើន​ជា​រៀង​រហូត។

យោង​តាម​​អ៊ី​ម៉ែល​ខាង​លើ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី​បុណ្យ​ផ្កា​រស្មី​សាមគ្គី និង​រំ​លឹក​គុណ​គ្រូ ដែល​មាន​គំ​និត​ផ្តួច​ផ្តើម​ឡើង​ដោយ​គណកម្មការ​សមាគមន៍​អតី​ត​និស្សិត ភី​អិន​ស៊ី ដែល​ក្នុង​គោល​បំ​ណង​ធ្វើ​ឡើង​ដើម្បី​​ប្រមូល​​បច្ច័យ​​ឧបត្ថម្ភ​សំ​រាប់​ការ​ចំ​ណាយ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំ​ងឺ​រលាក​ថ្លើម​ទៅ​ដល់​ប្អូន​ៗ​សិស្សា​នុសិស្សនៅ​អង្គការ​ ភី​អិន​ស៊ី និង​សំ​រាប់​ជួយ​ចំ​នាយ​ផ្សេង​ៗ​សំ​រាប់​សិស្សា​នុសិស្ស​នៅ​ក្នុង​អង្គ​ការ​នេះ។ ម្យ៉ាង​វិញ​ទៀត​ដើម្បី​សំ​ដែង​នូវ​កត្តញ្ញូ​តា​ធម៌​ចំ​ពោះ​គុណូបការៈ​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​គ្រូ អ្នក​គ្រូ ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​អស់​ពី​កំ​លាំង​​កាយ​ចិត្ត ដើម្បី​បង្ហាត់​បង្រៀន​សិស្សា​នុសិស្ស។

អា​ស្រ័យ​ហេតុ​ដូច្នេះ​ហើយ សូម​មិត្ត​ទាំង​អស់​មេត្តា​ចូល​រួម​ចំ​ណែក​នូវ​ថវិការ​ផ្ទាល់​ខ្លួន​​បន្តិច​បន្តួច ដើម្បី​ជួយ​ទៅ​ដល់​​អង្គ​ការ​ដែល​ជា​អតីត​ទី​កន្លែង​ផ្តល់​នូវ​ពន្លឺ​អនាគត​ដល់​ខ្លួន​ផង។

សូម​ធ្វើ​ការ​បំ​ពេញ​ឈ្មោះ​តាម​រយៈ Google Form ដែល​បាន​ដាក់​ជា​មួយ​នូវ Link ខាង​ក្រោម​នេះ​នូវ​វត្តមាន​ និង​ចំ​នួន​ថវិការ​របស់​មិត្ត​ទាំង​អស់​គ្នា ហើយ​ធ្វើ​ការ​​ឧបត្ថម្ភ​តាម​រយៈ​រូប​ខ្ញុំ​ផ្ទាល់​ ឬ​ក៏​ទាក់​ទង​ប្រ​ធាន​សមាគមន៍​អតី​តនិស្សិត ភី​អិន​ស៊ី ក៏​បាន។

https://docs.google.com/forms/d/1UPbeRh053p0GRrjT804EwGiHrsL1uVCCaoU1h8PseKY/viewform

សូម​ធ្វើ​ការ​ទាក់​ទង​មក​ខ្ញុំ​តាម​រយៈ​
ទូរស័ព្ទ​លេខ 081 50 60 70
ឬ​ទៅ​កាន់​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​កម្មវិធី​នេះ
លោក ម៉ៃ តារ៉ា M: 098 967 569 E: dara...@gmail.com
លោក ផូ សុផែន M: 097 792 4 721 E: sophen...@gmail.com
កញ្ញា ម៉េង ស្រីមុំ M: 077 302 987 E: meng.s...@gmail.com
ខ្ញុំ​សង្ឃឹម​ថា មិត្ត​ភក្តិ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ការ​ចូល​រួម​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​រីក​រាយ​នឹង​​ទៅ​ទទួល​យក​ថវិការ​ដ៏​មាន​តំ​លៃ​របស់​មិត្ត​ទាំង​អស់​គ្នា​ដើម្បី​ជួយ​ដល់​​សិស្សា​នុសិស្ស។

សូម​ធ្វើ​ការ​ចែក​រំ​លែក​ទៅ​ដល់​ មិត្ត​ភក្តិ​ផ្សេង​ទៀត​ដែល​គិត​ថា​គាត់​អាច​ចូល​រួម​ជា​មួយ​យើង​ទាំង​អស់​គ្នា។

សូម​អរគុណ​ទុក​ជា​មុន។
ពី​ខ្ញុំ​ វណ្ណៈ
--------------------------------------------------------------------
PEN Vannak
Software Project Developer at Cambodian Accounting Management Solutions (CAMS) Co., Ltd

Phone: (+855)97 98 95 235
       -vanna...@cams.com.kh
Website: www.cams.com.kh
Bun Pka Samaki Announcement.jpg
Reply all
Reply to author
Forward
0 new messages