Agile Manifesto and Disciplines in Khmer ខ្មែរ

17 views
Skip to first unread message

Agile Khmer

unread,
May 7, 2014, 12:14:43 AM5/7/14
to agile-manifes...@googlegroups.com

គោលការណ៍​សម្រាប់​ការ​អភិវឌ្ឍន៍​កម្ម​វិធី​ Agile

យើង​នឹង​លាត​ត្រដាង​នូវ​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ចំនួន នៃ​ការ​អភិវឌ្ឍន៍​កម្មវិធី​ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​វា​ដោយ​ ខ្លួនឯង និង​ការ​ជួយ​ឱ្យអ្នក​ដ៏​ទៃ​អភិវឌ្ឍន៍​វា​​ដោយ​ជោគជ័យ​ផង​ដែរ។ តាម​រយៈ​កិច្ចការ​ទាំង​អស់​នេះ​យើង​បាន​ធ្វើការ​ឱ្យ​តម្លៃ​ដូច​ខាងក្រោម ៖

សមាជិកក្រុម និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា  វា​ប្រសើរ​ជាង​ដំណើរការ និង​ឧបករណ៍​។

កម្ម​​វិធី​មួយ​ដែល​អាចដំ​ណើរ​ការ​បាន វា​ប្រសើរ​ជាងឯក​សារ​យោង​ដែល​មាន​ការ​ពន្យល់​យ៉ាង​ក្បោះក្បាយ 

ការ​សហការ​របស់​អតិថិជន​   វា​មាន​ភាព​ល្អ​ប្រសើរ​ជាងការ​ចរ​ចារ​​គ្នា​ក្នុង​កិច្ចសន្យា។

ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​​​   វា​មាន​ភាព​ល្អ​ប្រសើរ​ជាងការ​ធ្វើ​ការ​តាម​គម្រោង។

ទាំង​អស់​នេះ ចំណុច​ដែល​នៅ​ខាង​ស្ដាំ​គឺ​ជា​ចំណុច​ដែល​មាន​តម្លៃ ប៉ុន្តែ​យើង​ឱ្យ​តម្លៃ​ទៅ​លើ​ចំណុច​ដែល​នៅ​ខាង​ឆ្វេង​ច្រើន​ជាង 

គោលការណ៍នៅពីក្រោយសេចក្ដីប្រកាសរបស់ Agile

គោល​បំណង​ចម្បង​បំ​ផុត​​របស់​យើង​គឺ ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់អតិថិជន តាំងពី​ដំបូង និង​បន្ត​រហូត​ដល់​ការ​បានផ្ដល់ជូននូវ​កម្មវិធី​មួយ ដែល​មាន​តម្លៃ។

ស្វាគមន៍​រាល់​ការ​ផ្លាស់​ប្តូរ​តម្រូវ​ការ​របស់​អតិថិជន​ ទោះ​បី​ជា​វា​ស្ថិត​នៅ​ពេល​វេលា​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍន៍​ក៏ដោយ។ ដំណើរ​ការ​របស់​ Agile ​គឺ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​​ក្នុង​គោល​បំ​ណង​​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​។

ការ​ផ្ដល់​នូវ​កម្មវិធី​ដែល​អាច​ដំណើរការ​បាន ភាគ​ច្រើន​ប្រើ​រយៈ​ពេល​ពី ២ ទៅ ៣ សប្ដាហ៍ ឬ ពី ២ ទៅ ៣ ខែ​ហើយ​វា​កាន់​តែ​ប្រសើរ ប្រសិនបើ​ការ​ផ្ដល់​ជូន​នោះ​កាន់​តែ​ខ្លី។

អ្នក​ជំនួញ និង​អ្នក​អភិវឌ្ឍន៍​ទាំងអស់​ចាំបាច់​ត្រូវតែ​រួម​គ្នា​ធ្វើការ​ជា​រៀងរាល់​ថ្ងៃ លើ​គម្រោង ឬ ផែនការ​ទាំងមូល​តាំងពី​ការ​ចាប់ផ្ដើម​រហូតដល់​ទី​បញ្ចប់ ។

ការ​បង្កើត​គម្រោង​ដោយ​ផ្ដោត​ទៅលើ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​​ដល់​បុគ្គល​ម្នាក់ៗ។ ផ្តល់​ឱ្យ​ពួក​គេ​នូវ​បរិយាកាស​មួយ​ដែល​ល្អ ព្រមទាំង​ផ្គត់​ផ្គង់​នូវ​អ្វី​ដែលគេ​ត្រូវ​ការ និងជឿ​ជាក់លើ​ពួកគេ​ថា​នឹង​សម្រេច​ការងារ​បាន​យ៉ាង​ជោគជ័យ។

ដំណើរ​ការ​របស់​​ Agile គឺ​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្ត​ភាព​។ ទាំង​អ្នក​ឧបត្ថម្ភ​ ទាំង​អ្នក​អភិវឌ្ឍន៍​ និង​អ្នក​ប្រើប្រាស់​ទាំង​អស់​ គួរ​តែ​ធ្វើការ​រួម​គ្នា​ដើម្បី​រក្សា​នូវ​សន្ទុះ​នេះ​ឱ្យ​បាន​យូរ​អង្វែង ។

កម្ម​វិធី​ដែល​អាច​ដំណើរការ​បាន​ គឺ​ជា​វិធានការសំខាន់​មួយ​នៃ​ភាព​រីកចម្រើន ។

វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​និង​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​ក្រុម​អ្នក​អភិវឌ្ឍន៍ ការ​បញ្ជូន​ព័ត៌មាន​ក្នុង​ក្រុម​អ្នក​អភិវឌ្ឍន៍ នោះ​គឺ​ ការសន្ទនា​ទល់​មុខ​គ្នា​ដោយ​ផ្ទាល់ ។

បន្ត​ការ​យក​ចិត្ត​ដាក់​ទៅ​លើ​បច្ចេកទេស​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ការ​បង្កើន​នូវ​ភាព​រហ័សរហួន​នៃ​ការ​រចនា​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

ភាព​សាមញ្ញ​ដែល​ជា​សិល្បៈ​នៃ​ការ​បង្កើន​បរិមាណ​នៃ​ការងារ ដែល​មិន​ត្រូវ​បាន​គេ​ធ្វើ គឺ​ជា​ចំណុច​សំខាន់ 

រចនា​សម្ព័ន្ធ តម្រូវការ និង​ការ​រចនា​ដ៏​ល្អ​បំផុត​ទាំង​អស់​នេះ កើត​ឡើង​ពី​ការ​រៀប​ចំ​របស់​ក្រុម​ខ្លួន​ផ្ទាល់។

ក្រុម​នោះ​ត្រូវ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​វិធី​ដើម្បី​ប្រែ​ក្លាយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​បន្ទាប់មក​ធ្វើ​ការ​ផ្លាស់​ប្តូរ ហើយ​កែតម្រូវ​ឥរិយាបថ​របស់​ខ្លួន​អោយ​សម​ស្រប នៅ​ក្នុង​ចន្លោះ​ពេល​ដែល​ទៀងទាត់ ។



Reply all
Reply to author
Forward
0 new messages